រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារD សាលាខេត្ត ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី។
ឯកឧត្តម ញ៉ែម សំអឿន ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តរតនគិរី បានលើកឡើងពី កិច្ចសហប្រតិបត្តិការ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងជំនួយស្មារតីពីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិ ជាពិសេសក្រោម កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ រវាងគណ ឧសាស្ត្រ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្រេច នូវការបង្កើតផែនការត្រៀមបម្រុងទុកសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់មហន្តរាយផ្សេងៗដែល កើតឡើង ដោយអនុលោមតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរា...








