Author: user03
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ អញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាសហអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៧។
ឯកសារទាំង០៧រួមមាន៖
១) កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់ កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ
២) អនុស្សរណៈនៃការយោគយល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
៣) អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធនធានធម្មជាតិ និង បរិស្ថាន នៃព្រះរាជាណាចក្រថៃ ស្ដីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន
៤) កិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា ន...
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសមយុទ្ធនាគមាស
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមការងាររៀបចំខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ ពិធីសម្ពោធសមិទ្ធផលនានានៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ និងត្រួតពិនិត្យការងាររៀបចំសមយុទ្ធនាគមាសឆ្នាំ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំង២ និង លោកមេបញ្ជាការកងរាជអាវុធហត្ថទាំង ២៥ រាជធានី.ខេត្ត ផងដែរ។...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។
មូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ ឆ្លៀតឱកាសមុនកិច្ចប្រជុំរបស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សាកសិដ្ឋានចញ្ចឹមត្រីមួយកន្លែង ក្រោមការសម្របសម្រួលរបស់ធនាគារអភិវឌ្ឍន៍អូម៉ង់។...
រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំអនុញ្ញាតបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មីចំនួន ៣ទីតាំង ស្ថិតនៅតាមខេត្តជាប់តំបន់ឆ្នេរនៃប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម។
តំបន់គ្រប់គ្រងជលផលសមុទ្រថ្មី ៣ទីតាំង ដែលស្នើសុំបង្កើតដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទីតាំងនៅកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង តំបន់កោះតូចនិងព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត និងកោះការ៉ាំង នៃខេត្តកែប។
បើតាមរដ្ឋបាលជលផល ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សទីជម្រក ព្រមទាំងប្រភេទជលផលកំពុងរងគ្រោះថ្នាក់ នៅក្នុងតំបន់ទាំង៣ ជាពិសេសប្រភេទផ្កាថ្ម ស្មៅសមុទ្រ សេះសមុទ្រ និងស្ពង់ ជាច្រើន។ តំបន់គ្រប់គ្រងជលផលសមុទ្រ ក៏នឹងបង្កលក្ខណៈអំណោយផលដល់ការរស់...
ស្អែកនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីកម្ពុជា ថៃ នឹងពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីនឹងមានជំនួប...
រដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។...
រដ្ឋមន្ត្រី ហេង សួរ អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
ពិធីកាត់ខ្សែបូ និងសម្ពោធនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២និងលើកទី៣ នីតិកាលទី៥។
២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥។
៣- ផ្សេងៗ។...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្តេជ្ញាពង្រីកការគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមរយៈការស្វែងរកជំនួយបន្ថែម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានសន្យាខិតខំប្រឹងប្រែងស្វែងរកជំនួយបន្ថែម ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការ និងអនុគណៈកម្មការក្នុងការជំរុញការផ្សព្វផ្សាយ និងការស្វែងរកមូលនិធិ។ លោកជំទាវបានផ្តល់អនុសាសន៍ឱ្យបង្កើនការគៀរគររកមូលនិធិ តាមរយៈការសហការជាមួយអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ទិវា ៨ ឧសភា និងជំរុញឱ្យសប្បុរសជនចូលរួមបរិច្ចាគវិភាគទាន។
លោកជំទាវបណ្ឌិត ក៏បានឯកភាពលើសំណ...
