រដ្ឋមន្ត្រី ហួត ហាក់ ស្នើអោយអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា
រដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូន លោក ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប លោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប លោក ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ លោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលការណែនាំក្នុងការជំរុញទេសចរពីប្រទេសគោលដៅមកកាន់កម្ពុជា។
នៅក្នុងជំនួបកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រីក្រសួងទេសចរណក៏បានណែនាំនូវវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ ចំពោះការបញ្ចុះតម្លៃវីសា (e-Visa), ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២...








