ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណ ជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញនិងលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណ ជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មាន សូមយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។ ការថ្លែងរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាបដែលមានស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានសម្រេចបានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ រដ្ឋមន្ត្រីបានថ្លែងកោតសរសើរមន្...
ក្រសួងពាណិជ្ជកម្ម គាំទ្រនិងចូលរួមយ៉ាងសកម្ម អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួន ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប

ក្រសួងពាណិជ្ជកម្ម គាំទ្រនិងចូលរួមយ៉ាងសកម្ម អនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួន ក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានសហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីធ្វើឱ្យស្ថាប័នរបស់ខ្លួនក្លាយទៅជាអង្គភាពរដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ មានគណនេយ្យភាព ដើម្បីបម្រើនូវផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ជាលទ្ធផលក្រសួង បានរៀបចំជារបាយការណ៍ និងការវិភាគឡើងវិញនូវមុខងារស្នូល មុខងារ...
ប្រព័ន្ធឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ

ប្រព័ន្ធឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី​ នេត​ សាវឿន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ។ ជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌...
ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»

ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម»។ សិក្ខាសាលានេះ ជាសិក្ខាសាលាទី១៥ ក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។ សិក្ខាសាលានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ព្រមទាំងវត្តមានចូលរួមដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។...
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចលទ្ធផល៨២,០៣%

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចលទ្ធផល៨២,០៣%

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែង ១៤៨គីឡូម៉ែត្រសម្រេចលទ្ធផល៨២,០៣%ហើយ។ គ្រប់កំណាត់ នៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការដ្ឋានកំពុងមមាញឹកខ្លាំងលើការងារអ៊ុតAC។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំងលោក អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្...
លោកនាយករដ្ឋមន្ត្រីឡាវ លើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្មកម្ពុជា-ឡាវបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរ

លោកនាយករដ្ឋមន្ត្រីឡាវ លើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្មកម្ពុជា-ឡាវបន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀតសំដៅជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគរបស់ប្រទេសទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឱកាសនៃដំណើរបេសកកម្មចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវរដ្ឋមន្រ្តី បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមារញឹក អនុញ្ញាតជូនគណៈប្រតិភូកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកនាយករដ្ឋមន្រ្តីផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបពីល...
លោករដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យុំាមី មេនូហ្វេកឆឺរីង ឯ.ក

លោករដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យុំាមី មេនូហ្វេកឆឺរីង ឯ.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន ភីភីអេហ្វ យុំាមី មេនូហ្វេកឆឺរីង ឯ.ក​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលមានអ្នកចូលរួមចំនួន​ ៦០នាក់៕ សូមជម្រាបជូនថា​ ការចុះអនុស្សរណៈយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការបណ្ដុះបណ្ដាល និងការស្រាវជ្រាវតាមរយៈការចូលរួមឧបត្ថម្ភលើការស្រាវជ្រាវផលិតផលថ្មីៗ ក្នុងវិស័យកសិកម្ម ព្រមទាំងផ្ដល់ឱកាសដល់សិស្ស-និស្សិត ក្នុងការរៀនសូត្រ​ និងអនុវត្តផ្ទាល់ផងដែរ៕...
រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងការអរគុណចំពោះកិច្ចសហការរវាងជប៉ុន និងអាស៊ាន ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងការអរគុណចំពោះកិច្ចសហការរវាងជប៉ុន និងអាស៊ាន ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហការយ៉ាងមោះមុតក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃជំនួយបច្ចេកទេសហិរញ្ញវត្ថុជប៉ុន-អាស៊ាន នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក WATANABE Yasuto អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ។ មានប្រសាសន៍ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានលើផ្នែកហិរញ្ញវត្ថុក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដែលផ្តល់ការគាំទ្រហិរញ្ញវត្ថុ បច្ចេកទេស និងកិច្ចសហ...
ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម មានអគ្គិភ័យកើតឡើង ៩លើក បំផ្លាញផ្ទះ ៤ខ្នង នៅទូទាំងប្រទេស

ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម មានអគ្គិភ័យកើតឡើង ៩លើក បំផ្លាញផ្ទះ ៤ខ្នង នៅទូទាំងប្រទេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ថ្ងៃទីមួយ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន ៩លើក ហើយបំផ្លាញផ្ទះចំនួន ៤ខ្នង នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ ដដែល បានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង ៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។ គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់ ចំនួន៣បន្ទប់, ឆេះព្រៃ និងឆេះជញ្រ្ជាំងអស់១០ហិចតា។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ចំនួន៣, ភ្លើងទៀនធូប ចំនួន៣លើក, មនុស្សដុតខ្លួនឯង ចំនួន១លើក និងក្តាប់មិនបានចំនួន ២លើក (កំពុងស្រាវជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ ក៏បានប...