លោកនាយឧត្តមសេនីយ៍ ស ថេត ៖ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម
អគ្គស្នងការនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ស ថេត អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរនូវប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ ពីព្រោះថាការដឹកជញ្ជូនរ...








