រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd
ទីក្រុងគុនមីង៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានពិភាក្សាការងារជាមួយ លោក Liu Minglin ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក...








