ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឧកញ៉ា ឡូវ ហ៊ឹង និងសហការី បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១ -២៨ ០៦ ២០២៤) បានរៀបចំឡេីង នៅក្នុងសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ឡូវ ហ៊ឹង និងសហការី បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១ -២៨ ០៦ ២០២៤) បានរៀបចំឡេីង នៅក្នុងសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច រួមគណះកម្មាធិការគណបក្សស្រុកស្រីសន្ធរ សមាជិកបក្ស និងព្រះគ្រូចៅអធិការវត្តបឹងទីង បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ ០៦ ១៩៥១ -២៨ ០៦ ២០២៤) បានរៀបចំឡេីង នៅក្នុងសាលាឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃព្រហ​​ស្បតិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងនោះសមាជិកបក្ស គ្រួសារបក្ស បានទទួលថវិកាមួយចំនួន និងថ្នាំពេទ្យសម្រាប់ប្រេីប្រាស់ក្នុងគ្រួសារ។ បន្ថែមពីនេះស្ថិតនៅឃុំទងត្រឡាចនេះដែរ ឧកញ៉ា ឡូវ ហ៊ឹង រួមគណះកម្មាធិការគណបក្សស្រុកស្រីសន្ធរ សមាជិកបក្ស និងព្រះគ្រូចៅអធិការវត្តបឹងទីង បានប្រារព្ធពិធី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយ​បាន​សម្តែងនូវការគាំទ្រគោលនយោបាយរបស់​គណបក្សដល់សមាជិកដែលបានចូ...
ទិដ្ឋភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១-៤ ខែកក្កដា ឆ្នាំ២០២៤, ជាមធ្យមមានអ្នកដំណើរ ២០០០នាក់ក្នុង ១ថ្ងៃ

ទិដ្ឋភាពអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១-៤ ខែកក្កដា ឆ្នាំ២០២៤, ជាមធ្យមមានអ្នកដំណើរ ២០០០នាក់ក្នុង ១ថ្ងៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(សៀមរាប)៖ តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាបនៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន (រដូវ High Season)។ បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកក្កដានេះថា ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង២០០០នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។ បើតាមការបញ្ជាក់របស់លោក ស៉ីន ចាន់សិរីវុត្ថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំន...
លោកបណ្ឌិត រ័ត្ន សណ្តាប់ បញ្ជាក់ថា តើការជេរប្រមាថតាមបណ្ដាញសង្គម ធ្វើឲ្យ​មានផលប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងណា?

លោកបណ្ឌិត រ័ត្ន សណ្តាប់ បញ្ជាក់ថា តើការជេរប្រមាថតាមបណ្ដាញសង្គម ធ្វើឲ្យ​មានផលប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងណា?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកជំនាញ​អារ្យធម៌​ខ្មែរ លោក រ័ត្ន សណ្តាប់ បាន​ថ្លែង​សាទរចំពោះវិធានការដ៏ម៉ឺងម៉ាត់និងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្រ្កាបនិងលុបបំបាត់ក្រុមក្មេងទំនើងដែលតែងតែបង្កអុកទ្បុក និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា ដែលធ្វើឲ្យ​មានផលប៉ះពាល់ដល់សីលធម៌សង្គមដ៏គួរឲ្យព្រួយបារម្មណ៍។ ទន្ទឹមនឹងនេះអ្នកជំនាញអារ្យធម៌ខ្មែរ ក៏សូមអំពាវនាវឲ្យរាជរដ្ឋាភិបាល គួរចាត់វិធានការទៅលើការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមយ៉ាងធ្ងន់ធ្ងរផងដែរ ។ ពីព្រោះ៖ ទី១៖ ការជេរប្រមាថរបស់អ្នកលេងបណ្ដាញសង្គមនិងការបំភ្លៃព័ត៌មានមិនពិត នឹងក្លាយជាទំនាស់យ៉ាងធ្ងន់ធ្ងរដល់សង្គមដ៏គួរឲ្យព្រឺខ្លាច ដោយហេតុថាការជេរប្រមាថដែលគ្មានមូលដ្ឋានច្បាស់លាស់ អាចធ្វើឲ្យជ្រាបចូលក្នុងសន្ដានចិត្ដ អារម្មណ៍ និងស្មារតីរបស់មន...
នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យរឹងបន្ដឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស និងបង្កើនការផ្សព្វផ្សាយអប់រំ ក្រោយរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឲ្យរឹងបន្ដឹងច្បាប់ចរាចរណ៍នៅទូទាំងប្រទេស និងបង្កើនការផ្សព្វផ្សាយអប់រំ ក្រោយរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានការកើនឡើងគួរឲ្យព្រួយបារម្ភ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយមើលឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលចុងក្រោយនេះ ពិសេស៦ខែឆ្នាំ២០២៤ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ និងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋជាច្រើននាក់ បើធៀបឆ្នាំកន្លងទៅ។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់កើតឡើងចំនួន១,៥៣៤លើក (យប់៥៥%) បណ្តាលឲ្យស្លាប់ចំនួន៧៩៣នាក់ កើន៣៧នាក់ ស្មើ៥% (បុណ្យចូលឆ្នាំខ្មែរកើន១៥នាក់) និងរបួសចំនួន២,១១៦នាក់ (ធ្ងន់១,២៤៣នាក់) កើន៤៤នាក់ ស្មើ២%។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្បឿន៤០% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ៩% បត់គ្រោះថ្នាក់៩% ប្រជែងគ្រោះថ្នាក់៧% កត្តាយាន៤% ស្រវឹង៣% ងងុយ១% ល្មើសសញ្ញាចរាចរណ៍១% កត...
អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )

អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤ )

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន ៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ១. បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ - តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​ - ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា - តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​ - រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ២. បេតិ​កភណ្ឌ​វប្...
អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មីពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ អភិសន្តិបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ្ឌ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តម កាន់មុខតំណែ...
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភសម្ភារគ្រឿងសំណង់ដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨

សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ នាថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍​ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ។ នេះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរគ្រប់បែបយ៉ាងពីសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនកងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ច ។ ឧត្ដមសេនីយ៍ទោ មៀច សាមុត តាងនាមថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់នៃកងពលតូចលេខ ១២៨ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ និងលើ...
អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានAPC ផ្តល់ពាន Excellence Brand និង Excellence Leadership

អ្នកឧកញ៉ា យូ សាម៉េត ត្រូវបានAPC ផ្តល់ពាន Excellence Brand និង Excellence Leadership

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ គណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) បានផ្តល់ពានចំនួន២ ដល់ Econ Group Ltd របស់អ្នកឧកញ៉ា យូ សាម៉េត គឺពានម៉ាកយីហោឆ្នើម (Excellence Brand) និងពានភាពជាអ្នកដឹកនាំឆ្នើម (Excellence Leadership) ហើយការប្រគល់ពានបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី។ អ្នកឧកញ៉ា យូ សាម៉េត ក៏ត្រូវបានគណៈកម្មាធិការម៉ាកយីហោឧត្តមភាពសហគ្រិនអន្តរជាតិអាស៉ីប៉ាស៉ីហ្វិក (APC) តែងតាំងជាអនុប្រធានកិត្តិយស APC នៅអាស៉ីប៉ាស៉ីហ្វិក។ អ្នកឧកញ៉ា យូ សាម៉េត សម្តែងនូវសុទិដ្ឋិនិយមនិងកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ទាំងនេះ ដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍន៍នាពេលអនាគតរបស់ក្រុមហ៊ុន។ ក្រុមរបស់អ្នកឧកអ្នកឧកញ៉ា យូ សាម៉េត មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង១០ ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកថែទាំសុខភាព ការអភិវឌ្ឍអចលនទ្រព្យ និងអាជីវកម្មភោជនីយដ្ឋាន»។ កន្លងមកបានពង្រីកទៅសហរដ្ឋអាមេរិក និងអូស្ត្រាលីរួចហើយ ហើយសង្ឃឹមថានឹងពង្រីកទៅប្រទេ...
ជនរងគ្រោះក្នុងអំពើឆបោកជិត៣០នាក់ នៅខេត្តព្រៃវែងអស់សរុបជិតកន្លះលានដុល្លារ បាននាំគ្នាទាមទារឲ្យអ្នកបោកសងប្រាក់មកពួកគាត់វិញ ទាមទារឲ្យអ្នកបោកសងប្រាក់វិញ

ជនរងគ្រោះក្នុងអំពើឆបោកជិត៣០នាក់ នៅខេត្តព្រៃវែងអស់សរុបជិតកន្លះលានដុល្លារ បាននាំគ្នាទាមទារឲ្យអ្នកបោកសងប្រាក់មកពួកគាត់វិញ ទាមទារឲ្យអ្នកបោកសងប្រាក់វិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៣០នាក់រស់នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលអះអាងនាសប្តាហ៍នេះថា ជនរងគ្រោះក្នុងអំពើឆបោកប្រាក់អស់សរុបជិតកន្លះលានដុល្លារ បាននាំគ្នាទាមទារឲ្យអ្នកបោកសងប្រាក់មកពួកគាត់វិញ ដោយសារពួកគាត់ឈប់ទ្រាំរងចាំការសន្យាបោកប្រាសតទៅទៀត។ តាមការអះអាងបានឲ្យដឹងថា អំពើឆបោកនេះប្រព្រឹត្តឡើងដោយបុគ្គលពីរនាក់ មានឈ្មោះ ឆេង ឆៃឡា (ហៅស្រីមុំ) ភេទស្រី ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ និងម្នាក់ទៀតឈ្មោះ វ៉ែន សុខាត់ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ វ៉ែន សុខាត់ គឺជាមន្ត្រីនៅនាយកដ្ឋានកណ្តាលសន្តិសុខនៃក្រសួងមហាផ្ទៃ រីឯឈ្មោះ ឆេង ឆៃឡាង បានអះអាងថា មានប្តីនៅនាយកដ្ឋានអង្គរក្ស។ យោងតាមការរៀបរាប់របស់ជនចាញ់បោកបានឲ្យដឹងថា អ្នកឆបោកទាំងពីរនាក់នេះ បានឆបោកយកប្រាក់ពីមនុស្សសរុប២៧នា...
ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២ កក្កដា ២០២៤នេះ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។ សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជី...