លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី រដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន
លោក ហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញចូលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាពេលព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលលោក លី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។
ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។
ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិ...








