គ្រុបឯកសារមន្រ្តីសាធារណៈ បង្ហោះចេញនូវ បទបញ្ជាលេខ០១ ស្ដីពីការទប់ស្កាត់និងបង្ក្រាបអំពើរត់ពន្ធ គឺផ្ទុយពីការលើកឡើងរបស់លោកអភិបាលខេត្តត្បូងមួយរូបនោះ!
(ភ្នំពេញ)៖ បន្ទាប់ពីលោកអភិបាលខេត្ត១រូបបានបញ្ចេញប្រតិកម្មខ្លាំងៗថា”ការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ”ដែលមានកម្លាំងចម្រុះចូលរួម និងដឹកនាំផ្ទាល់សម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា«ជារឿងមិនត្រឹមត្រូវ»។ ព្រោះពុំបានឆ្លង ឬសុំគោលការពីខ្លួន ដែលជាអភិបាលខេត្ត.នោះមក…!។
ស្រាប់តែក្រោយមក គ្រុបឯកសារមន្រ្តីសាធារណៈរបស់រាជរដ្ឋាភិបា លបានបង្ហោះបទបញ្ជាលេខ០១ ភ្លាមៗរបស់រាជរដ្ឋាភិបាល ចុះកាលបរិច្ឆេទនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការ«បង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ»។
យោងបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល រាល់ការបង្ក្រាបអំពើរត់គេចពន្ធ គឺពុំបានកំណត់ឱ្យមន្ត្រីជំនាញគយ ដាច់ខាត! ត្រូវតែសុំគោលការពីអភិបាលរាជធានី.ខេត្ត.មុនចុះបង្ក្រាបនោះឡើយ។
ផ្ទុយទៅវិញ បទបញ្ជាលេខ០១ រាជរដ្ឋាភិបាល បានតម្រូវឱ្យមន្ត្រីជំនាញគយ មានសិទ្ធស្នើសុំកិច្ចសហការគាំទ្រ ពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធ...








