ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ស្វីស)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣:៣០នាទី ថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែល លោក​​រដ្ឋមន្តី្រចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោក​រដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោក​​រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីមហិច្ឆតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូ...
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អេស្ប៉ាញ៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។ សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រ...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរសេរពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយសារព័ត៌មានអន្តរជាតិ The Straits Times

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរសេរពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយសារព័ត៌មានអន្តរជាតិ The Straits Times

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោង "ព្រែកជីកហ្វូណនតេជោ" ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ The Straits Times នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានអត្ថន័យជាខេមរភាសាដូចខាងក្រោម៖ វេទិកា: ព្រែកជីកនឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា អត្ថបទរបស់សារព័ត៌មាន AFP ដែលមានចំណងជើងថា “កម្ពុជានឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា លើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា” កាលពីថ្ងៃទី៣០ ខែឧសភា មានអត្ថន័យចោទប្រកាន់ដែលមិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះពាល់បរិស្ថាននៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមិនបានលើកឡើងពីផលប្រយោជន៍ដ៏ធំធេងដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើង...
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅកម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរ​ចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុន​ដែលបានប្រារព្ធ យ៉ាងអឹក ធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន​ដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK)របស់អង្គការ ILO

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK)របស់អង្គការ ILO

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វីស: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Philippi ne Marcadet ប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK) នៃអង្គការអន្តរជាតិខាងការងារ (ILO)។ ជាជំនួបក្នុងដំណើររបស់ឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕ #MLVT #HENGSour...
ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤ ហើយមានតម្លៃប្រមាណជា១៧០០លានដុល្លារ នៅថ្ងៃ៥ សីហា ព្រោះក្រុមការងារបច្ចេកទេសបានត្រៀមសម្ភារៈ សម្រាប់ការសាងសង់រួចរាល់ អស់ហើយ។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រជាពលរដ្ឋ នៅតាមតម្រាយនៃគម្រោង បានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗផងដែរ ។ សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកត...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អេស្ប៉ាញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប អមដោយគណៈប្រតិភូកម្ពុជា នៅ​ព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ។ ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់ព្រះរា​ជាណាចក្រកម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរ​បបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្...
មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ទឹងត្រែង៖ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត ហើយ​ខាងក្រោមនេះជាលិខិតទាំងស្រុង សូមអាន៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពរញ:សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួយសិល្បករ និងសិល្បការិនីជើងចាស់ ដែលមានជំងឺប្រចាំកាយ ជាច្រើនឆ្នាំ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នាំពួកគាត់មកទទួលការពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ ក្រោយពីបានជួបពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញមក ពួកគាត់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។ រាល់ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA #TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Camb...
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកថ្មី

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ជាង៥០០នាក់។ លោក ឃួង ស្រេង បានលើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មី ចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យ...