សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អបអរសាទរប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងមហាសន្និបាតអាយប៉ានិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគី
មុនធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហារដ្ឋសភាធិការធិបតី បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ ដើម្បីសម្តែងនូវអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅរបស់រដ្ឋសភាឡាវចំពោះគណប្រតិភូសភាកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋសភានិងរដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ជាទីបំផុតចំពោះ គណៈប្រតិភូ សភាកម្ពុជាចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងចន្ទន៍ រហូតដល់ពេលនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។
សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះរដ្ឋាភិបាលនិងរដ្ឋសភាឡាវ ដែលបានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូ...








