រថយន្តដឹកសត្វជ្រូករស់រាប់រយក្បាលនាំពីថៃចូលកម្ពុជា តាមច្រកអូរស្មាច់ ខណៈរដ្ឋាភិបាលបានហាមឃាត់មិនឲ្យនាំចូលសាច់បង្កក
បន្ទាយមានជ័យ: សេចក្តីរាយការណ៍ពីមន្រ្តីច្រកទ្វារព្រំដែនអូស្មាច់ឲ្យដឹងថា មានរថយន្តដឹកសត្វជ្រូករាប់រយក្បាលចាកចេញពីប្រទេសថៃ មកកម្ពុជា យ៉ាងគគ្រឹកគគ្រេង តាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ កាលពីថ្ងៃទី១៩ មិថុនាឆ្នាំ២០២៤នេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានហាមឃាត់ការនាំចូលសាច់បង្កកដើម្បីជួយសម្រួលលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ និងអ្នក ចិញ្ចឹមសត្វនៅក្នុងស្រុក ។
ការនាំចេញសត្វជ្រូកដឹកចេញពីប្រទេសថៃមកកម្ពុជាឆ្លងកាត់តាមច្រកអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក្រុមមន្ត្រីនិយាយថា ខាងក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឲ្យនាំចេញចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២៤ ចំនួនទឹកប្រាក់១៧០ក្បាល×២០០០រៀល= ៣៤០០០០រៀលចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ យោបល់របស់បសុពេទ្យជ្រូករស់ត្រូវមានសុខភាពល្អគ្មានរោគសញ្ញានៃជំងឺឆ្លងមុនពេ...








