ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ

ឧត្តមសេនីយ៍ទោ សែម គុន្ធា ចុះសួរសុខទុក្ខមន្រ្តី កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងខណ្ឌឫស្សីកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អមដំណើរដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំយកថវិកា និងផ្លែឈើ ចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន នាយរងផ្នែក ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សែម គុន្ធា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនលោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ឆាប់បានជាសះស្បើយពីជំងឺ។ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើឲ្យ លោកស្រីអនុសេនីយ៍ទោ ដួង ប៊ុន ខិតខំថែទាំសុខភាព និងសម្រាកឲ្យបានគ្...
កម្ពុជានិងវៀតណាម ៖ ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ

កម្ពុជានិងវៀតណាម ៖ ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ

សង្គម និងកម្សាន្ត
ភ្នំពេញ:លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានអះអាងថា ការរក្សា និងបន្តពង្រីកនូវលទ្ធផលល្អក្នុងវិស័យនយោបាយ ធ្វើជាខឿនគ្រឹះកំណត់ទិសកិច្ចសហប្រតិបត្តិការលើ​គ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ដោយឥតឈប់ឈរការយល់ដឹងអំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងរវាងវៀតណាម-កម្ពុជា។ ការអះអាងរបស់ឯកឧត្ដមឯកអគ្គរដ្ឋទូតវៀតណាមបែបនេះ ក្នុងឱកាសអញ្ជើញផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ស្តីពីទំនាក់ទំនងការទូតកម្ពុជា-វៀតណាម និងអបអរការភ្ជាប់ទំនាក់ទំនងការទូតខួបទី ៥៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។ ទាក់ទងនឹងសំណួរដែលសួរថាតើអ្វីទៅជាវិស័យអាទិភាពសម្រាប់ កម្ពុជា និងវៀតណាម ក្នុងទំនាក់ទំនងការទូតឆ្ពោះទៅមុខនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង បានថ្លែងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងពេលអនាគត ភាគីទាំងពីរគប្បីបន្តដំណើរការលើវិស័យ...
ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ឧកញ៉ា ឡូវ ហ៊ឹង បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម:ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រុមការងារ បាននាំយកនូវថវិកា១០លានរៀល ថ្នាំពេទ្យ ម្សៅទឹកដោះគោ រទេះជនពិការដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូន ប្រជាពលរដ្ឋ កុមារកំព្រា ចាស់ជរា និងគ្រួសារទីទ័លក្រ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឧកញ៉ា ឡូវ ហ៊ឹង ក៍បានចូលរួមកម្មវិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុទីបារាម ហៅវត្តបឹងទីង ឃុំទងត្រឡាច កាលពីរសៀលថ្ងៃអាទិត្យថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងបរិវេណវត្ត សុទីបារាម ហៅវត្តបឹងទីង។ ឧកញ៉ា ឡូវ ហ៊ឺង និង លោក កៅ សុខអាន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងឯកឧត្តម ស្រី សុភក្រ្ត័ អភិបាល រងខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ រួមទាំងមានការចូលរួមអំពី ព្រះនាគមុនី ប៊ុត តាំងឆេង មេគុណខេត្តកំពង់ចាម និងមន្រ្តីសង្ឈជាច្រើនទៀត រួមទាំង មន្រ្តីពាក់ពន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រជាពលរ...
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមាន៖ ១. លើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព។ ២. ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ៣. ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្រ្តី។ ៤. សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។...
ក្រសួងទេសចរណ៍និងក្រសួងព័ត៌មានរួមគ្នាផ្សាយដើម្បីអោយមានការវិលត្រឡប់មកវិញនៃទេសចរអន្តរជាតិ

ក្រសួងទេសចរណ៍និងក្រសួងព័ត៌មានរួមគ្នាផ្សាយដើម្បីអោយមានការវិលត្រឡប់មកវិញនៃទេសចរអន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអោយក្រសួងព័ត៌មាន ផ្សាយអំពីយុទ្ធសាស្រ្ត ចំនួន៥ ដើម្បីជំរុញវិស័យទេសចរណ៍ អោយទទួលបានឧត្តមភាពកម្ពុជានៅលើឆាកអន្តរជាតិ ដែលនឹងធ្វើអោយមានការងើបឡើងវិញនូវភ្ញៀវទេសចរអោយដូចមុនសម័យកូវីដ។ មានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និង ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី២១ មិថុនានេះ នៅទីស្តីការក្រសួងព័ត៌មាន លោក សុខ សុកេន ចង់អោយក្រសួងព័ត៌មានជួយផ្សព្វផ្សាយពីយុទ្ធសាស្ត្រ ចំនួន៥ របស់ក្រសួងទេសចរណ៍ រួមមាន ការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ទីផ្សារទេសចរ ផលិតផលទេសចរ និងឧស្សាហកម្មទេសចរ ដែលនឹងជួយស្តារ បរិមាណភ្ញៀវទេសចរ បរទេសឡើងវិញ។ យោងតាមស្ថិតិក្រសួងទេសចរណ៍បានអោយដឹងថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមកកម្ពុជា មានចំនួនជាង ៦លាន៦សែននាក់ ហើយបានធ្លាក់ចុះ ប្រមាណ៨០ភាគរយ នៅក្នុងអំឡុងពេលឆ្នាំកូវីដ។ នៅ...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញ ចូលរួមព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា។ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡ្ហឥតសាសនាក្នុងរបបប៉ុលពតបង្ខំឱ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអ...
បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ វិមានរដ្ឋសភា

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ វិមានរដ្ឋសភា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះបាន អញ្ជេីញចូលរួមប្រជុំពិភាក្សាការងារ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ដែលមានការអញ្ជេីញចូលរួម ពីភាគីពាក់ព័ន្ធ ដូចជា គណៈកម្មការសាធារណការ ដឹកជញ្ជូនអាកាសចរស៊ីវិល។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ ក្រសួង រ៉ែ ថាមពល ក្រសួង ពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ។ ប្រជុំពិភាក្សាការងារនេះដែរ ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈ កម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួ...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO)  ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យ លោក សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។ កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលដើម្បីបង្ការ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព, អន្តរាគមន៍សុខភាពសាធារណៈ ដើម្បីបង្ការនិងគ្រប់គ្រងជំងឺចម្បងៗ ដូចជា ជំងឺគ្រុនចាញ់ ជំងឺរបេង មេរោគអេដស៍-ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយការចាក់វ៉ាក់សាំង និងបង្ការ ការគ្រប់គ្រងជំងឺមិនឆ្លង និ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាល និងមន្ទីរការងាររាជធានី-ខេត្ត

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាល និងមន្ទីរការងាររាជធានី-ខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ» សម្រាប់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាលនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទាំង២៥ ដែលធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក​ អ៉ិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ជាពិសេសការធ្វើអធិការកិច្ចពិសេស និង ការកសាងសំណុំរឿងផាកពិន័យឱ្យកាន់តែមានប្រសិទ្ធភាព វីជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។ ថ្លែងក្នុងឱកាសនោះ លោក​ អ៉ិន ខេមរា បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីអធិការកិច្ចបន្ថែមទៀត។...
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16″

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16″

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ដែលសម្តេចតេជោ ហ៊ុន សែន កាលនៅជាយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត ។ ទោះបីរយៈពេល ៤៧ឆ្នាំកន្លងទៅ ប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៅកម្ពុជា ពោលគឺថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេង របស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវ...