ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧
(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការ ពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃការកាន់មុខតំណែងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ឆ្លៀតនៅក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណ និងសូមគោរពសរសើរស្ញប់ស្ញែង គោរជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលមួយឆ្នាំ នៃការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយក អស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងដាក់ចេញនូវគោលនយោបាយប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ជាពិសេសដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។
យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមក...








