លោក ប៉ែន បូណា៖ «យើងទាំងអស់គ្នាត្រូវធ្វើការធ្ងន់ដើម្បីការពារប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ»
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ ឬការបង្ហាញចំណុចល្អៗពីប្រទេសជាតិដើម្បីទាក់ទាញទេសចរ និងទាក់ទាញការវិនិយោគជាដើម។
ប៉ុន្...








