ព័ត៌មានជាតិស្ថានទូតថៃ និងគយកម្ពុជា រៀបចំសិក្ខាសាលា “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការងារគយនៅកម្ពុជា”
ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា សហការជាមួយក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការងារគយនៅកម្ពុជា” ដែលមានអ្នកចូលរួមប្រមាណ ១៥០ រូប ដែលជាពីតំណាងមកពីក្រុមហ៊ុននាំចេញ-នាំចូល, ក្រុមហ៊ុនដឹកជញ្ជូន, ក៏ដូចជាតំណាងមកពីរដ្ឋបាលគយថៃ។នាឱកាសអញ្ជើញចូលរួម សិក្ខាសាលាខាងលើនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ លោក Cherdkiat Atthakor ឯកអគ្គរាជទូត ថៃ ប្រចាំ ជា បានលើកឡើងពីលើសារៈសំខាន់ នៃការយល់ដឹងអំពីការវិវត្តនៃគោលនយោបាយ ច្បាប់គយ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសពាណិជ្ជកម្មរវាងប្រទេសថៃ និង កម្ពុជា។
ជាមួយគ្នានោះ លោក ក៏បានបន្ថែមថា សិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធី របស់ស្ថានទូតថៃ ក្នុងការគាំទ្រធុរកិច្ចថៃនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយ...








