មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា»
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តត្បូងឃ្មុំ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបប្រមាណ ១០៤៥នាក់
មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន សរុបចំនួន ១០៤៥នាក់ ដែលស្ថិតនៅក្នុងសាលា អន្តរទ្វីបអាមេរិកាំង AIS និងវិទ្យាល័យត្រពាំងឬស្សី ក្រោមការសហការដោយថ្នាក់ដឹកនាំសាលារៀនអន្តរទ្វីប អាមេរិកកាំង American Intercon School (AIS) នៃខេត្តតាកែវ និងវិទ្យាល័យត្រពាំងឬស្សី នៃខេត្តត្បូងឃ្មុំ។
គោលបំណងសំខាន់នៃវគ្គផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្...








