លោក លឹម សាម៉ីឌី នាយករដ្ឋបាលខណ្ឌឫស្សីកែវ បានចេញមកច្រានចោលការចោទប្រកាន់ពីបណ្ដាញសង្គមពាក់ព័ន្ធការយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តបញ្ហាដីធ្លី
(ភ្នំពេញ)៖លោក លឹម សាម៉ីឌី រដ្ឋបាលខណ្ឌឫស្សីកែវ តាមរ យៈសេចក្ដីប្រកាសព័ត៌មាន បានចេញមកច្រានចោលការចោទប្រកាន់ពីបណ្ដាញសង្គម ទៅលើលោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌ ពាក់ព័ន្ធការយកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុវត្តបញ្ហាដីធ្លី។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌឫស្សីកែវ សម្ដែងការសោកស្តាយជាខ្លាំងចំពោះការលើកឡើងខាងលើ ដោយបានផ្សព្វផ្សាយនូវ ព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៍មានតែម្ខាងមិនមានការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យមូលបង្អួចធ្វើឲ្យសាធារណះបត៌មាន ការភន្តច្រឡំ ប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក លឹម សាម៉ីឌី នាយករដ្ឋបាលសាលាខណ្ឌស្សីកែវ។
រដ្ឋបាលខណ្ឌ បានលើកឡើងថា រូបភាពដែលម្ចាស់គណនីបានយកទៅធ្វើការផ្សព្វផ្សាយ ជាសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដកហូតសម្ភារះសំណ...








