ក្រុមពលរដ្ឋ០២ភូមិជាង១០០ គ្រួសារបានស្នើសុំទៅ អភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរង ចេញពីតួនាទី
បន្ទាយមានជ័យ: ប្រជាពលរដ្ឋ០២ភូមិ មានចំគ្នានួនជាង ១០០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋផ្សេងទៀត រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វេីលិខិតស្នេីសុំទៅ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញចាប់ប្រជាពលរដ្ឋ ដោយធ្វើសកម្មភាពបំពានច្បាប់។
នៅក្នុងលិខិតនោះបានសរសេរថា ក្នុងកម្មវត្ថុថា ស្នើ សុំ ឯកឧត្តមអភិសន្ដិបណ្ឌិត ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបា លខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដែលអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ ចាប់ប្រជាពលរដ្ឋដាក់គុក និងសកម្មភ...








