ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីគម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែនិងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ :កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធទី២៨ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពី គម្រោងអភិវឌ្ឍន៍ផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ជាមួយក្រុមសិក្សា នៃស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយ លោក KAWABE Ryoichi នាយក នៃក្រុមការងារដឹកជញ្ជូនទី ២ នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃស្នាក់ការកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
Sihanoukville Autonomous Port (PAS) : At 11 AM on Wednesday, 28th January 2026, at the venue of PAS Meeting Room, His Excel...








