ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្តបង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្តបង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣នេះបានជួបពិភា ក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជានៅទីស្តីការក្រសួងក្នុងគោល បំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋនិងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងវិស័យស្នូលទាំង៣នេះដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។ លោករដ្ឋមន្ត្រីបានបង្ហាញពីគោលបំណងកម...
ក្រសួងការងារបង្ហាញពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់វិនិយោគិនជប៉ុនដែលចង់រកឱកាសវិនិយោគនៅកម្ពុជា

ក្រសួងការងារបង្ហាញពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់វិនិយោគិនជប៉ុនដែលចង់រកឱកាសវិនិយោគនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគមកពីប្រទេសជប៉ុនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងគោលបំណងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រីបានជម្រាបអ្នកវិនិយោគិនជប៉ុនពីការរីកចម្រើននៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រសហគ្រាសនិងបានបណ្តុះបណ្តាលជំនាញដល់យុវជន និង...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ៖ ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ៖ ការចូលរួមគោរពទង់ជាតិមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យនិងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ

សង្គម និងកម្សាន្ត
ភ្នំពេញ:នៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ។ ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកទឹកចិត្ត និងអំពាវនាវដល់មន្ត្រីរាជការរបស់ក្រសួង និងមន្ទីរតាមរាជធានី-ខេត្ត នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តចូលរួមគោរពទង់ជាតិ ដែលមិនត្រឹមតែជាការរំឭកដល់វីរគុណនៃបុព្វបុរសជាតិខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញពីរបៀបវិន័យ និងជាគម្រូដល់ក្មេងៗជំនាន់ក្រោយ។ យ៉ាងណាក្តី ការចូលរួមគោរពទង់ជាតិធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយលើកលែងចំពោះអ្នកដែលមានបញ្ហាសុខភាព និងអ្នកដែលមានធុរៈក្នុងគ្រួសារចាំបាច់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គភាពជំនាញរបស់ក្រសួង ឱ្យរៀបចំពង្រឹងកិច្ចការងារ និងស្តង់ដារ...
កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហការដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម

កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហការដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។ ភាគីទាំងពីរបានលើកឡើងយ៉ាងដូចនេះនៅក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានជួយមើលថែរក្សាពលរដ្ឋហ្វីលីពីនដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានការរើសអើង។ ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិ...
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

សង្គម និងកម្សាន្ត
កំពង់ស្ពឺ: សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះបាន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន។ សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត,រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ជាដើម។ ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្ម...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣”

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម និម្មល បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣”

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ឆ្នាំ២០២៣នេះនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកកម្មវិធី ”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣"ដែលរៀបចំដោយសមាគម សហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិ វឌ្ឍន៍ (CYEAD) ដោយមានវត្តមានចូលរួមដោយ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រីជាធុរជនកម្ពុជានិងថៃជាច្រើនរូប។ លោកស្រីរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្...
សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYE AD) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចជនរវាងកម្ពុជា-ថៃ លើកដំបូងនៅកម្ពុជា

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYE AD) បានរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចជនរវាងកម្ពុជា-ថៃ លើកដំបូងនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ: លោកឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហ គ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD)និង​លោក ហ៊ុន សារឿន ឯកអគ្គ​រាជទូត​កម្ពុជាប្រចាំនៅប្រទេសថៃបាន​រៀបចំ​ព្រឹត្តិ ការណ៍​​កម្មវិធីផ្គូផ្គង​ពាណិជ្ជកម្មរវាង​កម្ពុជា-ថៃ ( Busin ess Matching)ជាលើកដំបូងនៅកម្ពុជា។ កម្មវិធីនេះក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់លោកស្រីរដ្ឋមន្រ្តី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលរៀបចំឡើងនៅសណ្ឋាគារ ហ្វ៊ែរ ហ្វៀល បាយ ម៉ារៀត ភ្នំពេញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០ ២៣។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​ថ្លែងថា មិត្តភាព​កម្ពុជា-ថៃ ជាមិត្តភាព​ដែល​មាន​ប្រពៃណី​យូរលង់​ណាស់​មក​ហើយ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគីប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​សម្តែង​​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ នៃ​កិច្ចប្រតិបត្តិការ​លើ​គ្រប់​វិស័យ។ លោកស្រីរដ្ឋមន្រ្តីបន្ថែមថា ​"មិត្តភាពនិង​ភាតរភាព​នេះ ត្...
ក្រសួងការងារបង្ហាញពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់វិនិយោគិនជប៉ុនដែលចង់រកឱកាសវិនិយោគនៅកម្ពុជា

ក្រសួងការងារបង្ហាញពីវឌ្ឍនភាពវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់វិនិយោគិនជប៉ុនដែលចង់រកឱកាសវិនិយោគនៅកម្ពុជា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគមកពីប្រទេសជប៉ុនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្នុងគោលបំណងផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ លោករដ្ឋមន្ត្រី បានជម្រាបអ្នកវិនិយោគិនជប៉ុនពីការរីកចម្រើននៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងសកម្មក្នុងការបង្កើតបាននូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរនៅតាមរោងចក្រ សហគ្រាស និងបានបណ្តុះបណ្តាលជំនាញដល់យុវជន ...
ឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្តនិងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវ:

ឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្តនិងថ្នាក់ដឹកនាំ ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវ:

សង្គម និងកម្សាន្ត
ក្រចេះ: ឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្តនិងថ្នាក់ដឹកនាំកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ ២០២៣នេះបានចុះសួរសុខទុក្ខគ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវនៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ និងបានយកអំណោយប្រគល់ជូន។ ក្រុមការងារថ្នាក់ខេត្តដឹកនាំទៅរួមមាន លោកស្រី ប៊ុន ស៊ីថូត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារ លោកស្រី ឆូ គឹមស៊ន ប្រធានមន្ទីរកិច្ចការនារី និងសហការី ។ ជាមួយគ្នានេះគឺ លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ជាស្នងការរងនគរបាលខេត្ត លោកវ.ត្រី កង ស៊ុម មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូង និងសហការី ព្រមទាំង លោកអ.ត្រី ឡាយ រិទ្ឋីស័ក នាយប៉ុស្តិ៍ កំពង់ដំរី និងសហការី លោក ផៃ សារិទ្ឋ មេឃុំកំពង់ដំរី រួមជាមួយលោកមេភូមិប្រជាការពារ។ សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខគ្រួសារក្មេងរងគ្រោះដោយករណីរំលោភសេពសន្ថវ:នៅភូមិកំពង់ដំរីចាស់ ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ និងបានយ...
រដ្ឋមន្រ្តីក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

រដ្ឋមន្រ្តីក្រសួងការងារបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស ដើម្បីត្រៀមបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ១.៥លាននាក់

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀននិងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា ក្រោមអធិបតីភាព លោករដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គវិក្រឹតការនេះគឺជាវគ្គទី១ ដែលបណ្តុះបណ្តាលគ្រូឧទ្ទេសចូលរួមប្រមាណ២៤៨នាក់ មកពីសាលាបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេស។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វគ្គវិក្រឹតការនេះធ្វើឡើងដើម្បីពង្រឹងនិងពង្រីកចំណេះដឹង និងជំនាញរបស់គ្រូឧទ្ទេសឱ្យកាន់តែស៊ីជម្រៅតាមជំនាញនីមួយៗ ជាពិសេសមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ម៉ូឌុលតាមជំនាញក្នុងការផ្ទេរចំណេះដឹង និងជំនាញដល់...