រដ្ឋមន្ត្រីការងារស្នើក្រុមហ៊ុនមីនីបៀរបស់ជប៉ុនបន្តការបណ្ដុះបណ្ដាលកូនជាង ដើម្បីពង្រឹងសមត្ថភាពជំនាញឱ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើឱ្យក្រុមហ៊ុនមីនីបៀ (Minibea) របស់ជប៉ុន បន្តផ្ដល់ការបណ្តុះបណ្តាលកូនជាងជាជនជាតិកម្ពុជាពិសេ សគឺការផ្ទេរចំណេះនិងជំនាញបច្ចេកទេសទំនើបៗរបស់ជប៉ុន ដើម្បីបង្កើនការអភិវឌ្ឍជំនាញបន្ថែមសម្រាប់ឈោងចាប់ឱកាសការងារកាន់តែល្អប្រសើរនាពេលបច្ចុប្បន្ន និងអនាគត។
ការស្នើបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីទទួលជួបពិភាក្សាការងារជាមួយលោក Yoshihisa Kainuma អគ្គនាយក្រុមហ៊ុនមីនីបៀ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ដែលតែងទទួលនិងផ្ដល់ការបណ្តុះបណ្តាលកូនជាង ដើម្បីឱ្យសិក្ខាកាមបង្កើនសមត្ថភាព និងជំនាញកាន់តែប្រសើរ។
លោករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្ដល់ការបណ្តុះបណ្តាលដល់កូនជាងដែលជាជនជាតិកម្ពុជា ដើម្បីផ្ទេរចំណេះនិងជំនាញបច្ចេក ទ...








