ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាប់អ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ត្រូវយល់អ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាប់អ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ត្រូវយល់អ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ។ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបានយល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ឯកឧត្តមកិត្តិទេសាភិបាល បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមុន មាន មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍបន្ថែមនូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ។...
បណ្ឌិត ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានកសាង និងបន្សល់ទុក

បណ្ឌិត ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានកសាង និងបន្សល់ទុក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូច សព្វថ្ងៃនេះ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ។ ឯកឧត្តមបានបញ្ជាក់ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្...
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សង្គម និងកម្សាន្ត
រូបថត៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃសូមចុច Website :https://daily-khmer.com Telegram ::https://t.me/dailykhmer fB Page : https://www.facebook.com/dailykhmernews youtube :https://www.youtube.com/@dailykhmernews tiktok :tiktok.com/@dailykhmernews....
ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សង្គម និងកម្សាន្ត
ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ៖ រសៀលនេះចូលរួមជាអធិបតីពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃសូមចុច Website :https://daily-khmer.com Telegram ::https://t.me/dailykhmer fB Page : https://www.facebook.com/dailykhmernews youtube :https://www.youtube.com/@dailykhmernews tiktok :tiktok.com/@dailykhmernews....
ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ នឹង​​​ជួបកម្មករ កម្មការិនី លើកដំបូងជិត ២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ នឹង​​​ជួបកម្មករ កម្មការិនី លើកដំបូងជិត ២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោងចក្រនានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ១៨០០០នាក់ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្បែរវត្តព្រៃស្ពឺ រាជធានីភ្នំពេញ។...
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣បានបើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ គោលការណ៍នៃការប្រកួតកីឡាដណ្តើមពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញនេះផងដែរ គឺតម្រូវឲ្យអង្គភាពចំណុះកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមមាន មន្ទីរចំនួន០៧ វរអន្តរាគមន៍ចំនួន០១ និងមូលដ្ឋានអាវុធហត្ថខណ្ឌចំនួន១៤ ត្រូវបង្កើតក្រុមតាមអង្គភាពរៀងខ្លួន ដោយជ្រើសរើសកីឡាករចេញពីអង្គភាពខ្លួនឯង ដើម្បីចូលរួមធ្វើការប្រកួត ដោយប្រើរូបមន្ត ប្រកួតជម្រុះក្នុងពូល និងជ្រើសរើសយកក្រុមដែលឈ្នះ ក្នុងពូលនីមួយៗ មកធ្វើការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា...
ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប

ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត។ នៅក្នុងជំនួបនេះ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ បានសម្តែងនូវការអបអរសាទរចំពោះ កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ លោកស្រីក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកស្រី ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជា...
ឯកឧត្តមឧកញ៉ា ឆាយ សុធា និងលោកជំទាវ សូមគោរពចូលរួមអបអរសាទរ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ឯកឧត្តមឧកញ៉ា ឆាយ សុធា និងលោកជំទាវ សូមគោរពចូលរួមអបអរសាទរ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ: ឯកឧត្តមឧកញ៉ា ឆាយ សុធា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង សូមគោរពជូនពរនិងអបអរសាទរ ចំពោះឧត្តមសេនីយ៍ទោ ជូន ណារិន ដែលត្រូវបានតែងតាំងជាស្នងការរាជធានីភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួង សួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕  ...
តុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ជនសង្ស័យ ឈ្មោះលោក កែវ រ័ត្នមុនី  និងប្រពន្ធ ដែលរងបណ្តឹងលើសំណុំរឿង “ឆបោក”

តុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំ ជនសង្ស័យ ឈ្មោះលោក កែវ រ័ត្នមុនី  និងប្រពន្ធ ដែលរងបណ្តឹងលើសំណុំរឿង “ឆបោក”

សង្គម និងកម្សាន្ត
ភ្នំពេញ: ប្រភពព័ត៌មានពីមេធាវីដើមបណ្តឹងនិងមន្រ្តីតុលាការ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែសីហានេះថា   នៅល្ងាចនេះ តុលាការសម្រេច ដោះលែងជនសង្ស័យ ឈ្មោះលោក កែវ រ័ត្នមុនី ជាមន្រ្តីអន្តោប្រវេសន៍   និងប្រពន្ធឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយ ដែល រងបណ្តឹងលើសំណុំរឿង ឆបោកនិងមិនបំពេញកាតព្វកិច្ចលើឧបករណ៍អាចជួញដូរបាន។ ជនជាប់ចោទទាំងពីរនាក់ប្តីប្រពន្ធ កាលពីថ្ងៃទី២៦ ខែសីហានេះ ត្រូវបានមន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលើសំណុំរឿងឆបោក។ នៅថ្ងៃដដែលនេះ តុលាការក្រុងភ្នំពេញបាននាំខ្លួន លោក កែវ រ័ត្នមុនី មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធ លើករណី បទឆបោក ហើយនៅរសៀល ថ្ងៃទី២៧ខែ សីហានេះ ចៅក្រម សម័យ លីនដា  បានសាកសួរបន្តនីតិវិធីបន្ថែមទៀត។ មេធាវីដើមចោទបានបញ្ចាក់ថា ជុំវិញករណីឆបោកនេះភាគីម្ខាងនឹងទទួលទោសតាមផ្លូវច្បាប់ ពីព្រោះអង្គហេតុមិនអាចលើកលែងបទចោទបានទេ ហើយករណី នេះជនជាប់ចោទនឹងទទួលខុសត្រូវតាមផ្លូវច្បាប់។ លោក គួច សុងទី អ...
តុលាការក្រុងភ្នំពេញ កំពុងសាកសួរ  លោក កែវ រ័ត្នមុនី  មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធលើករណីបទឆបោក

តុលាការក្រុងភ្នំពេញ កំពុងសាកសួរ  លោក កែវ រ័ត្នមុនី មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធលើករណីបទឆបោក

សង្គម និងកម្សាន្ត
ភ្នំពេញ: តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែសីហានេះ បាននាំខ្លួន លោក កែវ រ័ត្នមុនី មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធ លើករណី បទឆបោក។ ការនាំខ្លួននេះធ្វើឡើងនៅពេល  លោក គួច សុងទី អាយុ៣៧ឆ្នាំ បានដាក់ពាក្យបណ្តឹង ប្តឹង លោក កែវ មុន្នីរ័ត កែវ រត្នមុន្នី ជាអនុប្រធានយកដ្ឋានស៊ើបអង្កេត និងអនុត្តនិតិវិធី នៃអគ្គនាយ កដ្ឋានអន្តោប្រ វេសន៍ពីបទឆបោកនិងមិនបំពេញកាតព្វ កិច្ចលើឧបករណ៍អាចជួញដូរបាន។ មន្ត្រីតុលាការបានង្ហើបថា លោក កែវ រ័ត្នមុនី  មន្រ្តីអន្តោប្រវេសន៍ និងប្រពន្ធ កំពុងតែសាកសួរលើសុំណុំរឿងឆបោក ហើយតុលាការកំពុងចាត់ការនឹងន្លឿននីតិវិធីផងដែរ។ ប្រភពពីតុលាការបានបញ្ចាក់ថា ជុំវិញករណីឆបោកនេះភាគីម្ខាងនឹងទទួលទោ សតាមផ្លូវច្បាប់ ពីព្រោះអង្ឋគ ហេតុ មិនអាចលើកលែងបទចោទបសនទេហើយករណីនេះជនជាប់ចោទនឹងទទួលខុសត្រូវតាមផ្លូវច្បាប់ហើយឥឡូវនេះជនជាប់ចោទបានបញ្ជូនៅឃុំនៅក្រសួងមហាផ្ទៃ។ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២៨ខែកក្ដដាឆ្នាំ២០២៣ ខាងភាគីដ...