ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា នេះ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា នេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖ ១-អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។ ២-អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្...
ជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក

ជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា ជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្ដែងនូវការអបអរសាទរ ដល់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នេះជាការបើកទំព័រថ្មីមួយ ឈានទៅរកការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងកម្ពុជា-អាមេរិក ។ នេះជាការបញ្ជាក់របស់គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន (Alex Carnes) ក្រឡាបញ្ជីនៃក្រុមភាគច្រើនរបស់ អនុគណៈកម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានារបស់គណ:កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃ២៨ សីហា ។ ក្នុងឱកាសនោះដែរលោក អាឡិច ខាន បានវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការអាមេរិក-កម្ពុជា ដែលមានចំណងការទូតដ៏យូរអង្វែងមកហើយ និងការចូលរួមរបស់សហរដ្ឋអាមេរិក តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍សង្គម, ការលើកកម្ពស់ផ្នែកសុខាភិបាល និងការអប់រំនៅកម្ពុជា។ លោកកិតិ...
នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យក្រសួងការងារ កំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត  សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ

នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យក្រសួងការងារ កំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត  សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត  បានឲ្យដឹងថា កម្មវិធីគោលនយោបាយគន្លឹះអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣នេះ តែម្ដងគឺមិនអាចរងចាំឡើយចំពោះការងារបម្រើប្រជាពលរដ្ឋ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ៕...
ជាងសំណង់០២នាក់ រងរបួសធ្ងន់ ដោយជញ្ជាំងរលំសង្កត់ពីលើ

ជាងសំណង់០២នាក់ រងរបួសធ្ងន់ ដោយជញ្ជាំងរលំសង្កត់ពីលើ

សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ ជាងសំណង់ចំនួន០២នាក់ កំពុងសាងសង់ផ្ទះ ស្រាប់តែត្រូវជញ្ជាំងដែលបានរៀបរួចហើយបាក់រលំសង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់ ហេតុការណ៍កើតឡើងនៅភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសពីរនាក់ ជាជាងសំណង់ បានមកធ្វើការសាងសង់ផ្ទះ ឲ្យម្ចាស់ទីតាំងស្ថិតក្នុងភូមិ.ឃុំខាងលើ ដោយពេលកំពុងសាងសង់បុរសជាជាងម្នាក់ បានផ្អែកនឹងជញ្ជាំងដែលបានរៀបរួច ខណៈនោះ ជញ្ជាំងនោះ ស្រាប់តែបាក់រលំសង្កត់ជាងសំណង់ទាំងពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា បុរសជាជាងសំណង់ទាំងពីរនាក់ ទី១ឈ្មោះ លី សុខនេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ ទី២ឈ្មោះ វង់ ថុល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្...
រដ្ឋមន្ត្រីក្រសួងការងារ និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងការងារ និងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៤

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ បានបន្តបើកកិច្ចពិភាក្សាលើកទី២ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៣ ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបើកកិច្ចពិភាក្សាគ្នា១លើករួចមកហើយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី២៨ ខែសីហានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចពិភាក្សារបស់ខ្លួនជាលើកទី២ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅអស់រយៈពេល ៤ម៉ោង គឺចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិ...
កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាប់អ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ត្រូវយល់អ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រាប់អ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ត្រូវយល់អ្វីដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានអំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ។ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបានយល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។ ឯកឧត្តមកិត្តិទេសាភិបាល បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមុន មាន មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍបន្ថែមនូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ។...
បណ្ឌិត ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានកសាង និងបន្សល់ទុក

បណ្ឌិត ហ៊ុន ម៉ាណែត​៖ រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានកសាង និងបន្សល់ទុក

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូច សព្វថ្ងៃនេះ។ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីចុះជួបកម្មករនិយោជិត និងម្ចាស់រោងចក្រនានា នៅព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសិហា ឆ្នាំ២០២៣ ។ ឯកឧត្តមបានបញ្ជាក់ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្...
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សង្គម និងកម្សាន្ត
រូបថត៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃសូមចុច Website :https://daily-khmer.com Telegram ::https://t.me/dailykhmer fB Page : https://www.facebook.com/dailykhmernews youtube :https://www.youtube.com/@dailykhmernews tiktok :tiktok.com/@dailykhmernews....
ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សង្គម និងកម្សាន្ត
ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ៖ រសៀលនេះចូលរួមជាអធិបតីពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។ ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃសូមចុច Website :https://daily-khmer.com Telegram ::https://t.me/dailykhmer fB Page : https://www.facebook.com/dailykhmernews youtube :https://www.youtube.com/@dailykhmernews tiktok :tiktok.com/@dailykhmernews....
ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ នឹង​​​ជួបកម្មករ កម្មការិនី លើកដំបូងជិត ២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ

ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ នឹង​​​ជួបកម្មករ កម្មការិនី លើកដំបូងជិត ២ម៉ឺននាក់ នៅខណ្ឌពោធិសែនជ័យ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោងចក្រនានា ស្ថិតក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ១៨០០០នាក់ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្បែរវត្តព្រៃស្ពឺ រាជធានីភ្នំពេញ។...