ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា« កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ»

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា« កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះមានទាំងផ្នែករឹង និងផ្នែកទន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍បន្តទៀតថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវ ដែលទី១គឺបានបើកឱកាសឱ្យវិស័យឯកជនអាចចូលរួមវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្នុងនោះបានចូលរួមទាំងនៅកម្រិតមតេយ្យសិក្សារហូតដល់កម្រិតឧត្ដមសិក្សារាប់សិបគ្រឹះស្ថានសិក្សាអប់រំ។ ទី២ គ្រឹះស្ថានសិក្សារបស់រដ្ឋបើកឱកាសឱ្យនិស្សិតចូលរៀនបង់ថ្លៃ ដែលអាចទាញយកថវិកាទាំងនេះមកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន និងឧបត្ថម្ភដល់គ្រូបង្រៀន និងសាស្រ្ដាចារ្យក្នុងការបណ្តុះបណ្តាលសិស្សនិស្សិត។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញដោយក្តីមោទនភាពដែលបានឃើញស្រ្ដីរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បានដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចសង្គម និងគ្រួសារ ក្នុងនោះក៏មានស្រ្ដីមួយចំនួនកំពុងក្លាយជាអ្នកដឹកនាំអាជី...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត៦ពាន់នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាក​លវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្​រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចជាថ្មីម្ដងទៀតនៅថ្ងៃនេះ។ សម្ដេចតេជោក៏បានអបអរសាទរចំពោះនិស្សិតជ័យលាភីនៅថ្ងៃនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរម្លឹកថា បើគិតចាប់ពីឆ្នាំ ១៩៧៦ សម្ដេចបានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន២២លើកហើយ ដែលជាចំនួនច្រើនជាងគេបើធៀបនឹងបណ្ដាសាកលវិទ្យាល័យដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កត្តាសន្ដិភាពបានធ្វើឱ្យប្...
ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

សង្គម និងកម្សាន្ត
ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ២០២៣ ។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់​រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួល​សញ្ញា​បត្រ​​មានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុង​នោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិត​​ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។ តាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​​ជ័យលាភី ដែលទទួលសញ្ញាប...
លោក រ័ត្ន ស្រ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ

លោក រ័ត្ន ស្រ៊ាង បានអញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស ក្នុងភូមិដំណាក់សង្កែ និងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ

សង្គម និងកម្សាន្ត
ភ្នំពេញ: នៅបរិវេណវត្តកែវមុនី សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស នៅព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា។ ពោធីនេះ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំងឯកឧត្តម លោក លោកស្រី ក្រុមការងារអមដំណើរ គណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិសរុបរួមមានចំនួន ៩១៦នាក់។ លោក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និង ការគិតគូរអំពីសុខទុក្ខ...
ឃាត់ខ្លួន​ជនបរទេសនិងខ្មែរជាង​៣០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្លឹប Kabu kicho ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឃាត់ខ្លួន​ជនបរទេសនិងខ្មែរជាង​៣០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ​នៅក្លឹប Kabu kicho ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

សង្គម និងកម្សាន្ត
ភ្នំពេញ: សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌចំការមន បានឃាត់ខ្លួន ជនបរទេ ស និងខ្មែរមួយក្រុមនៅក្នុងក្លឹបរាត្រីមួយក្នុងរាជធានីភ្នំពេញឈ្មោះ ក្លឹប Kabu kicho កាលពីថ្ងៃសុក្រទី២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២ ទាបភ្លឺ ។ សេចក្តីរាយការណ៍ឲ្យដឹងថា  មានមនុស្ស ៣២ នាក់ ក្នុងនោះមានស្ត្រី ១៥ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលនៅម៉ោង ២ ទៀបភ្លឺនេះ នៅក្លឹប Kabu kicho ស្ថិតនៅ ផ្លូវរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ គណៈបញ្ជាការឯកភាពខណ្ឌចំការមនបាន រឹបអូសបានថ្នាំញៀនប្រភេទម្សៅ និងគ្រីស្តាល់មួយចំនួនធំ បន្ទាប់មកអាជ្ញាធរ​ក៏​បាន​បិទ​ទីតាំង ហើយ​បានបញ្ជូនខ្លួនជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ។ សូមជម្រាបថា ទីតាំងក្លឹបកម្សាន្ត ឈ្មោះ ក្លឹប Kabu kicho ស្ថិតនៅសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមននេះ  គឺ ជារបស់ជនជាតិជប៉ុន ដែលវិនិយោគបើកទីតាំងកម្សាន្តន...
លោកឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «អ្នកឧកញ៉ា»

លោកឧកញ៉ា អ៊ឹង លីហេង ត្រូវបានព្រះមហាក្សត្រ ប្រទានគោរមងារជា «អ្នកឧកញ៉ា»

សង្គម និងកម្សាន្ត
ភ្នំពេញ: លោកឧកញ៉ា អ៊ឹង លីហេង ដែលទើបតែត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។ ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់អ្នកឧកញ៉ា និងក្រុមគ្រួសារ។ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនអ្នកឧកញ៉ា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕...
សម្តេចតេជោ៖ នយោបាយអ្នកជាប់ឆ្នោតថ្មីរបស់ថៃ មិនបានធ្វើនាយករដ្ឋមន្រ្តីថៃផង គំរាមបណ្តេញពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ចេញពីប្រទេសរបស់ខ្លួន

សម្តេចតេជោ៖ នយោបាយអ្នកជាប់ឆ្នោតថ្មីរបស់ថៃ មិនបានធ្វើនាយករដ្ឋមន្រ្តីថៃផង គំរាមបណ្តេញពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ចេញពីប្រទេសរបស់ខ្លួន

សង្គម និងកម្សាន្ត
  កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បញ្ជាក់ថា នយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួននឹងដួលរលំផង ៕...
សម្តេចតេជោ៖ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ

សម្តេចតេជោ៖ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ

សង្គម និងកម្សាន្ត
  កណ្តាល៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ទៀតថា រហូតមក ដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ សម្ដេចតេជោ បានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល  នាព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះទេថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀតផង។សម្តេចតេជោ បានរំពឹងថា រោងចក្រសហគ្រាសនីមួយៗនឹងក្លាយទៅជាកន្លែងសុខសាន្ត និងសំបូរសប្បាយ ដោយពុំមានអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងមិនមែនជាកន្លែងប្រណាំងម៉ូតូ។ សម្តេចតេជោបានប្រាប់ដល់កម្មករ-កម្មការិនីទាំងអស់ត្រូវចងចាំថា ពួកប្រឆាំង ជាពិសេសមេបក្សប្រឆាំងតែម្តងតែងតែវាយបំបែកឆ្នាំងបាយរបស់កម្មករ តាមរយៈ ធ្វើការញុះញង់ និងអំពាវនាវឲ្យបរទេសមិនទិញផលិតផលខ្មែរ និងមិនឲ្យបរទេសមកធ...
វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)

សង្គម និងកម្សាន្ត
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ  កាលពីចុងខែឧសភាឆ្នាំ២០២៣ នេះ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ក្រុមហ៊ុន Evergreen Shipping Services (Cambodia) ក្នុងគោលបំណងដើម្បីសិក្សាអំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមជ្ឈមណ្ឌល ចែកចាយ ឈានមុខ គេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន  នឹង កំពុងខិតខំបង្កើនគុណភាព សេវាកម្ម ឲ្យកាន់តែប្រសើរឡើង ។ តាមរយៈ ការបំពាក់ បន្ថែម នូវ គ្រឿងចក្រ ទំនើបៗ ការពង្រឹង សមត្ថភាព និយោជិត កម្មករ ព្រមទាំង ការបំពាក់ ប្រព័ន្ធ ស្វ័យប្រវត្តិ សំដៅ បង្កើន ល្បឿន ប្រតិបត្តិការ និង កាត់បន្ថយ ហានិភ័យ នានា ក៏ ដូច ជា ពេលវេលា របស់ អតិថិជន និង អ្នកប្រើប្រាស់ ផែ ។ លោក លូ គឹមឈន់ បានឲ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះមាន ទីតាំ...
ជប៉ុន និងអាមេរិក សន្យាពង្រឹងសមត្ថភាពការពារជាតិ រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ

ជប៉ុន និងអាមេរិក សន្យាពង្រឹងសមត្ថភាពការពារជាតិ រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ

សង្គម និងកម្សាន្ត
  តូក្យូ ជប៉ុន ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានសន្យាថា នឹងពង្រឹងសមត្ថភាពការពារជាតិ របស់ប្រជាជាតិអាស៊ី រួមទាំងសមត្ថភាពថ្មីរបស់ខ្លួន ក្នុងការវាយលុកគោលដៅក្នុងទឹកដីសត្រូវ ជាមួយនឹងការអភិវឌ្ឍន៍អាវុធ ដែលកំពុងបន្តរបស់កូរ៉េខាងជើង បង្កការគំរាមកំហែងសន្តិសុខដល់តំបន់។   រដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមព្រៀងគ្នានៅទីក្រុងតូក្យូថា ប្រទេសទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ពួកគេជាមួយកូរ៉េខាងត្បូង និងអូស្ត្រាលី មួយថ្ងៃបន្ទាប់ពីការបាញ់បង្ហោះ ផ្កាយរណបរបស់កូរ៉េខាងជើង បរាជ័យ ជាក់ស្តែងដោយប្រើបច្ចេកវិទ្យា មីស៊ីលផ្លោងប្រឆាំងទណ្ឌកម្ម។   លោក Austin បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា មួយជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា “សហរដ្ឋអាមេរិក នឹងចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីការពារសន្តិស...