អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសលើកទឹកចិត្តដល់កីឡាករ ធឿន ធារ៉ា និងកីឡាករ ហ៊ុន កន ក្នុងម្នាក់ៗទទួលបាន ដី1 ឡូត៍ 5×20 នៅល្វាឯម
ភ្នំពេញ: អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រាបានប្រកាស លើកទឹកចិត្តដល់លោក ធឿន ធារ៉ា និង លោក ហ៊ុន កន ដែលមិនទទួលជោគ ជ័យ ក្នុងម្នាក់ៗទទួលបាន ដីចំនួន 1 ឡូត៍ 5x20 នៅល្វាឯម។
អ្នកឧកញ៉ាវ័យក្មេងខាងលើបានបញ្ជាក់ថា" ខ្ញុំមើលឃើញវីដេអូបងប្រុសជោគជ័យ គឺយំតាមបង អបអរសាទរបង ធឿន ធារ៉ា ហើយក៏សូមលើកទឹកចិត្តដល់ បងប្រុស ហ៊ុន កន ដែលមិនទទួលជោគជ័យដូចគ្នា ត្រូវតស៊ូ រឹងមាំ។ ខ្ញុំសូមជូនដីម្នាក់1ឡូត៍ 5x20 នៅល្វាឯម។
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អះអាងថា មិនមែនថាជោគជ័យនិងបរាជ័យស្មើគ្នានោះទេ ក៏ប៉ុន្តែឃើញ បងប្រុសបានទទួលការឧបត្ថម្ភ បានខ្លះហើយ។ ខ្ញុំមានសន្ដានចិត្តបន្តិចបន្តួចនេះ ទុកជាអនុស្សាវរីយ៍សម្រាប់បងៗ។
បន្ថែមពីនេះ អ្នកឧកញ៉ាបន្ថែមថា"បងប្អូនណាស្គាល់លេខគាត់ទាំងពីរនាក់ជួយផ្ដល់ឱ្យខ្ញុំផងដំបូងគិតថាពីរ តែចង់ចែករំលែកទៅបងប្រុសដែលគាត់មិនបានជោគជ័យ អោយខ្ញុំសុំទោសផង"។
បច្ខុប្បន្ននេ...








