សម្តេចតេជោ ហ៊ុន សែន ព្រមានដកផ្កាយ ចំពោះមន្ត្រីនគរបាលយុត្តិធម៌រូបណាចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារ ដោយអយុត្តិធម៌
ភុំ្នពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃទី៧ខែធ្នូនេះបានព្រមានដកផ្កាយ ចំពោះមន្ត្រីនគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លី ដាក់ពន្ធនាគារ ដោយអយុត្តិធម៌ ។
កសរប្រកាសនេះធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចទៀតដល់អាជ្ញាធរ និងនគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារ នូវអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យ លើបញ្ហាឲ្យបានច្បាស់លាស់ជាមុនសិន ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំចង់ដឹងថា អាហ្នឹងរឿងពិត ឬមិនពិត យើងមិនខ្លាចឱ្យមនុស្សនឹងអនុវត្តតាមច្បាប់។ អស់លោក កុំអាងមានស័ក្តិ ខ្ញុំ សូមព្រមាន ប...








