អាជ្ញាធរខេត្តព្រះសីហនុ បង្ខំបិទបនល្បែងរបស់ជនជាតិចិន មួយកន្លែងជាបណ្តោះអាសន្ន ក្រោយពីប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ
ព្រះសីហនុ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះផ្អាកជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្មកាស៊ីណូ មួយកន្លែងរបស់ជនជាតិចិន ក្រោយពីដឹងច្បាស់ថា បនល្បែងមួយនេះប្រពឹត្តិបទល្មើសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។
បងល្បែង ត្រូវបានបង្ខំឲ្យបិទអាជីវកម្មនេះ ឈ្មោះ ទីងស៊ីង ស្ថិតនៅលើផ្លូវមិត្តភាព ក្រុមអី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមអ្នកនាំពាក្យរបស់សាលា
ខេត្តព្រះសីហនុ បានឲ្យដឹងថា ការផ្អាកបង្ខំឲ្យផ្អាកអាជីវកម្មាជាបណ្តោះអាសន្ន គឺបន្ទាប់ពីរកឃើញកាស៊ីណូនេះ បំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។
លោក ឃាង ភារម្យ អ្នកនាំពាក្យបានបញ្ជាក់ថា «យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្...








