ស្ត្រីម្នាក់រើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅស្ថានីយប្រេង ភីធីធី ត្រាំខ្នា ផ្លូវជាតិលេខ៣
កំពង់ស្ពឺ៖ ស្រីម្នាក់ធ្វើដំណើរតាមផ្លូវលេខ៣ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានរើសយកគ្រឿងអលង្ការរបស់អ្នកដទៃ នៅពេលចុះពីរថយន្តនៅឯស្ថានីយប្រេង ភីធីធី ត្រាំខ្នា លើផ្លូវជាតិលេខ៣។
ម្ចាស់់គ្រឿងអលង្ការបានរៀបរាប់ថា ខណៈនាងចុះពីរថយន្ត ចិញ្ចៀនមួយវង់បានរបូតជ្រុះពីដៃនាង ហើយធ្លាក់ខ្ទាតពីខ្លួនភ្លាម ក៏នាំគ្នាស្ទុះស្ទារកមើលភ្លាមៗដែរ ប៉ុន្តែមិនអាចរកឃើញឡើយ ព្រោះស្ត្រីម្នាក់ចុះពីរថយន្តឈប់នៅក្បែរគ្នានោះ បានស្ទុះទៅរើសយកបាត់ទៅហើយ។
សន្តិសុខយាមស្ថានីយប្រេង ភីធីធី ត្រាំខ្នា ស្ថិតនៅផ្លូវលេខ៣ ភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ប្រឹងជួយរកជុំវិញ និងក្រោមរថយន្តដែរ តែរកមិនឃើញ។
ដោយមិនអស់ចិត្តចំពោះការបាត់បង់វត្ថុមានតម្លៃនេះ ម្ចាស់ស្ថានីយក៏ពិនិត្យមើលកាមេរ៉ា សុវត្តិភាព ទើបឃើញស្ត្រីម្នាក់ចុះពីរថយន្ត Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AS-9382 ដែលឈប់នៅក្បែរគ្នា ស្ទុះមករើសយកដាក់ក្នងខោប៉ៅខោ ដើរចូលបន្ទប់ទឹ...








