ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចូលរួមជាអធិបតី នៅក្នុងសិក្ខាសាលាស្ដីពី យុទ្ធនាការខ្មែរត្រូវតែខ្លាំង
ខេត្តសៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៊(ARDB)ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB នៅថ្ងៃសុក្រថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅបុរីអង្គរ ក្រុងសៀមរាបបានអញ្ជើញចូលរួមជាអធិបតីភាព និងចែករំលែកទស្សនៈ និងអត្ថន័យ ខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលា យុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំ ឡើងដោយវិទ្យាស្ថាន ស៊ីអ៉ីអូ ដោយមានការអញ្ជើញចូលរួមពី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ សមាគម និងស្ថាប័នអប់រំ សរុបប្រមាណ ១៥០ រូប។
ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បាន ក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។
ឯកឧត្តមក៏បានសង្កត់ធ្ងន់អ...








