ឯកឧត្តម ហាំង តុលា អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
សិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ តាមយុទ្ធសាស្ត្រទាំង ៦ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។
អនុគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃតាមយុទ្ធសាស្ត្រទាំង៦ លើប្រធានបទស្តីពី «យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគ្រឹះស្ថានអប់រំ បណ្ត...








