ក្រសួងការងារ និងតំណាងUNថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកស្រី ដែលត្រូវបានតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តកម្មវិធីនានា ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេងគួរជាទីមោទនៈតាមរយៈទំនាក់ទំនងដ៏យូរអង្វែងនាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍អំពីយុទ្ធសាស្រ្តសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្ត...








