កម្ពុជានិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមាន...








