ក្រសួងការងារគ្រោងចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងសភាពាណិជ្ជកម្ម អូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហការលើវិស័យការងារ និងអភិវឌ្ឍធនធានមនុស្ស
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន និងលោក ជេរេមី ក្រហ្វឺត( Jeremy Crawford) នាយកប្រតិបត្តិសភាពាណិជ្ជកម្មទីក្រុង Geelong រដ្ឋ Victoria ប្រទេសអូស្ត្រាលី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ជាលទ្ធផលនៃជំនួបនេះ ភាគីទាំង៣បានឯកភាពគ្នាថានឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
MoU ដែលគ្រោងនឹងចុះហត្ថលេខានេះ គឺផ្តោតសំខាន់ទៅលើការបង្កើតកិច្ចសហការលើការកសាងសមត្ថភាព ការតភ្ជាប់ជាមួយឧស្សាហកម្ម ជាពិសេសកិច្ចសហការនេះ នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជា អាចទទួលឱកាសបណ្ដុះបណ្ដាល តាមរយៈការរៀនជំនាញ និងការផ្លាស់ប្ដូរជំនាញទៅវិញទៅមករវាងកម្ពុជា និងអូស្ដ្រាលី ដើម្បីអាចទទួលបានការងារលើជំនាញអាទិភាពនៅប្រទេសអូស្ដ្រាលី។ កិច្...








