សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារ វិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ ធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)។
ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា,អ្នកឧកញ៉ា,ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។
នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលត...








