ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការសោកស្តាយពន់ពេក និងថ្កោលទោសចំពោះទង្វើដ៏សាហាវ ឃោរឃៅរបស់យោធាថៃ ដោយបានបាញ់ប្រហារដោយគ្មានហេតុផលមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ
ភ្នំពេញ:តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័តក្រុង ព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការសោកស្តាយពន់ពេក និងថ្កោលទោសចំពោះទង្វើដ៏សាហាវ ឃោរឃៅរបស់យោធាថៃ ដោយបានបាញ់ប្រហារដោយគ្មានហេតុផលមកលើជនស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យ ជនស៊ីវិលម្នាក់ស្លាប់ និង៣នាក់រងរបួស។
អំពើដ៏ព្រៃផ្សៃដែលយោធាថៃបានធ្វើឡើងនេះ បានបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ព្រមទាំងបំពានយ៉ាងគឃ្លីនលើច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ អាស៊ីអាគ្នេយ៍ (TAC) ជាពិសេសបំពានលើសេចក្តីថ្លែងការណ៍រួមកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមាន ឯក...








