កម្ពុជាបដិសេធការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់ គឺជារឿងមិនពិត ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជាបានចេញមុខបដិសេធទៅភាគីថៃ ជុំវិញ ការបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាជាអង្ករកូនកាត់នោះ គឺជារឿងមិនពិតនិងក្លែងក្លាយ ដើម្បីកេងចំនេញផ្នែកពាណិជ្ជកម្ម។
ការប្រតិកម្មខាងលើនេះ ធ្វើឡើង កាលពីពេលថ្មីៗនេះ ដោយភាគីថៃបានបង្កើតនិទានកថាថ្មីមួយ ដោយបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុករបស់ខ្លួនថា អង្ករកម្ពុជា ជា “អង្ករកូនកាត់” ដែលបង្កឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរលើកេរ្តិ៍ឈ្មោះអង្ករនាំចេញរបស់កម្ពុជា។
អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ប្រព័ន្ធផលិតកម្មអង្ករកម្ពុជាអាស្រ័យលើពូជប្រពៃណី និងពូជកែច្នៃដែលបានអភិវឌ្ឍតាមបច្ចេកទេសវិទ្យាសាស្ត្រ ដូចជាអង្ករក្រអូបផ្ការំដួល មិនមែនផ្អែកលើការផលិតអង្ករកូនកាត់ដូចការអះអាងរបស់កាសែតថៃនោះឡើយ។
ការចោទប្រកាន់របស់ថៃ បានលេចឡើងតាមរយៈការពិភាក្សា និងការផ្សាយព័ត៌មានក្នុងប...








