ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជននានាសម្រាប់ចែកជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកមកពីបណ្តាខេត្តផ្សេងៗ ក្នុងនាមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ»
ស្មារតីនេះបង្ហាញនូវទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយពីបងប្អូនសប្បុរសជនទាំងអស់ក្នុងការជួយទ្រទ្រង់ដល់សមរភូមិមុខ និងជាការបង្ហាញកម្លាំងចលករមួយដ៏ សំខាន់សម្រាប់ការប្រយុទ្ធតតាំងប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់យោធាថៃ។ សប្បុរសជនជាច្រើនបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីរៀបចំឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ និងបងប្អូនភៀសសឹក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន សឺផាសស៊ីង ហ្កាមិន ហ្វេកធើរី ឯ.ក ដែលបាននាំយកអំណោយមកប្រគល់ជូនដល់ទីស្តីការក្រសួងនាពេលនេះ រួមមាន៖ ថវិកាចំនួន...








