ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

អបអរសាទរ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាខួបលើកទី៦៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨មិថុនា ២០២០)។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈ គោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨ មក។ គណបក្...
សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

សម្តេចតេជោ ហ៊ុន សែន ថ្លែងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រមូលបទ «ភាពស្អិតរមួតនិងការឆ្លើយតប»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference ) នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ថ្ងៃនេះ ថ្នាក់ដឹក នាំអាស៊ាននឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាត ត្បាតជាស កលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏នឹងពិភាក្សាផងដែរលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អា ស៊ាន ឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័...
លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

លោក លឹម គានហោ ពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹក ក្នុងស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ

នយោបាយ, ព័ត៌មានជាតិ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។  គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ត្រូវបានចាប់ផ្តើមសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ៤១,៥ភាគរយហើយ​។ លេីទំហំការងាររួមមាន៖ - សាងសង់ទំនប់បេតុង មានប្រវែង៥០ម៉ែត្រ ទទឹងខ្នងលើ ប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា២៤,៥ម៉ែត្រ និងសាងសង់សំណង...
សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភ ចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។ សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។ សម្តេចជោនាយករដ្ឋន្ត្រីបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀប ចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភ...
អគ្គនាយក ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ បញ្ជាក់ពីសុច្ចរិតភាពនៃការផ្សាយពាណិជ្ជកម្ម មានរង្វាន់ដល់អ្នកផឹក

អគ្គនាយក ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ បញ្ជាក់ពីសុច្ចរិតភាពនៃការផ្សាយពាណិជ្ជកម្ម មានរង្វាន់ដល់អ្នកផឹក

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តសួរតំណាងក្រុមហ៊ុនលក់ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា អំពីសុច្ចរិតភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្មមានវង្វាន់តាមប្រព័ន្ធទូរទស្សន៍។ មន្ត្រី ក.ប.ប. ក្រោមការសម្របសម្រួបផ្ទាល់ពីលោក ផាន អូន បានសួរដេញដោលតំណាងក្រុមហ៊ុន ឃៀង ហ៊ួត អនតរជាតិដែលជាម្ចាស់ម៉ាក់ផលិតផលភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ឲ្យបំភ្លឺទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មមានវង្វាន់តាមប្រព័ន្ធទូរទស្សន៍ ថាតើជាការផ្តល់រង្វាន់ពិត ឬជាការកុហក់ ចំពោះអតិថិជនរបស់ខ្លួន។ សូមរំឭកថា មន្ត្រីនៃអគ្គនាយកដ្ឋាន (ក.ប.ប.) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសាកសួរតំណាងក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈចំនួនពីរ អំពីសុច្ចរិតភាពនៃលើការផ្សព្វផ្សាយពាណិជ្ជកម្មមានរង្វាន់តាមសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។ តំណាងក្រុមហ៊ុន ...
សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភាគខាងត្បូងក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភាគខាងត្បូងក្រុងភ្នំពេញ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នឹងអញ្ជើញ ប្រកាសបើកការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅភាគខាងត្បូងរាជធានីភ្នំពេញ ស្ថិតក្នុងទឹកដី ខេត្តកណ្ដាល និងខេត្តតាកែវ។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងសាងសង់លើផ្ទៃ ដីទំហំប្រមាណ២ ៦០០ហិកតា ដែលមានបណ្តោយ ប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ មានទីតាំងក្នុងស្រុកកណ្តាលស្ទឹង, ស្រុកស្អាង ខេត្តកណ្តាល និងក្នុងស្រុកបាទី ខេត្តតាកែវ ដោយមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ក្រោមការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (Cambodia Airport Investment Co., Ltd) និងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (Overseas-Cambodia Investment Corporation) ហើយគ្រោងសាងសង់ឲ្យបានចប់សព្វគ្រប់ ក្នុងរង្វង់ឆ្នាំ២០២៣នេះ ដោយចំណាយថវិកាអស់ប្រមាណ១៥០០លានដុល្លារអាមេរិក។ តាមគម្រោងព្រលានយន្តហោះថ្មីន...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករលឹក

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករលឹក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ ទោះបីខ្ញុំមិនបានចុះទៅ ជួប បងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាម រោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។ សូមបងប្អូនប្រជាពលរដ្ឋ...
លោក អ៊ុន ចាន់ដា សម្រេចឲ្យសាងសង់បន្តអគាររដ្ឋបាលថ្មី នៃសាលាខេត្តកំពង់ចាម ដែលផ្អាកការសាសង់អស់ជាច្រើនឆ្នាំ 

លោក អ៊ុន ចាន់ដា សម្រេចឲ្យសាងសង់បន្តអគាររដ្ឋបាលថ្មី នៃសាលាខេត្តកំពង់ចាម ដែលផ្អាកការសាសង់អស់ជាច្រើនឆ្នាំ 

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរង សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីសែនព្រេន សុំសេចក្តីសុខ សេក្តីចម្រើន ដើម្បីចាប់ផ្តើមដំណើរការសាងសង់សំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដែលបានផ្អាកការសាងសង់អស់ជាច្រើនឆ្នាំ។ លោកអភិបាលខេត្តបានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ទៀតដែល នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២០នេះតទៅ។ សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះគឺមានទំហំបណ្តាយ ៥៣,២៥ ម៉ែត្រ ទទឹង ២៤ ម៉ែត្រ កម្ពស់៣ ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្...
លោក វេង សាខុន ថា៖អ្នកចិញ្ចឹមសត្វ អាជីករលក់សាច់ និងអ្នកទទួលទាន ចូលរួមផ្តល់យោបល់ អំពីតម្លៃសត្វរស់ និងតម្លៃលក់សាច់ នៅលើទីផ្សារ

លោក វេង សាខុន ថា៖អ្នកចិញ្ចឹមសត្វ អាជីករលក់សាច់ និងអ្នកទទួលទាន ចូលរួមផ្តល់យោបល់ អំពីតម្លៃសត្វរស់ និងតម្លៃលក់សាច់ នៅលើទីផ្សារ

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកសិទ្ធិឲ្យ អ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ និងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ចូលរួមផ្តល់ជាយោបល់ ពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។ នេះយោងតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុកផ្លូវការ របស់លោកវេង សាខុន បានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកសិករជាអ្នកចិញ្ចឹមសត្វ អាជីករកាប់សាច់លក់និងលក់សាច់ ហើយនិងប្រជាជនជាអ្នកទិញទទួលទាន ទាំងអស់ ដែលបានចូលរួមផ្តល់ជាយោបល់ មកដល់ខ្ញុំ ស្តីពីតម្លៃសត្វរស់ និងតម្លៃលក់សាច់សត្វ នៅលើទីផ្សារ នាពេលបច្ចុប្បន្ន ។ ក្រសួងនឹងប្រមូលមតិយោបល់ទាំងអស់មកពិនិត្យពិចារណា និងដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់កាលដ៏លំបាកនៃការស្តារការចិញ្ចឹមសត្វជ្រូកក្រោយពេលនៃការប្រឈមជម្ងឺប៉េសជ្រូកអាហ្...
លោកអភិបាលខេត្តព្រះវិហារ ដោះស្រាយចប់សព្វគ្រប់ ករណីវិវាទដីធ្លី ដើម្បីបង្កើនភាពសុខដុមរមនារវាងក្រុមហ៊ុន និងប្រជាជនក្នុងមូលដ្ឋាន

លោកអភិបាលខេត្តព្រះវិហារ ដោះស្រាយចប់សព្វគ្រប់ ករណីវិវាទដីធ្លី ដើម្បីបង្កើនភាពសុខដុមរមនារវាងក្រុមហ៊ុន និងប្រជាជនក្នុងមូលដ្ឋាន

នយោបាយ, ព័ត៌មានជាតិ
ព្រះវិហារ៖ ពលរដ្ឋប្រមាណ៥៤៦គ្រួសារ ដែលមានវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនមេត្រីភាព នៅថ្ងៃនេះ បានព្រមទទួលយកដីផ្នែកកសិកម្មមករក្សាទុកជាសិទ្ធិផ្ទាល់ខ្លួនដែលមានទំហំពីរហិកតា សម្រាប់ក្នុងមួយគ្រួសារ តាមការសម្របសម្រួលរបស់លោកអភិបាលខេត្តព្រះវិហារ។ ដីរបស់ក្រុមហ៊ុនមេត្រីភាព ដែលមានវិវាទដីធ្លីជាមួយ ប្រជាពលរដ្ឋនេះ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ ដោះស្រាយឲ្យចប់សព្វគ្រប់ ដើម្បីបង្កើនភាពសុខដុមរមនារវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋទាំង៥៤៦គ្រួសារខាងនេះ ព្រមទទួលយកដីសប្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលសម្រេចផ្តល់ឲ្យពួកគាត់ក្នុងមួយគ្រួសារទំហពីរហិកតា ក្រោមការសម្របសម្រួលរបស់លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារដោយក្តីរីករាយជាទីបំផុត។ គួរបញ្ជាក់ផងដែរថា កាប្រគល់ និងព្រមទទួលយកនេះ មានឯកសារបញ្ជាក់បណ្ណកម្មសិទ្ធិកាន់កាប់លើដ...