ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូន”ឧកញ៉ា កែវ មុំ” ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រ ជូន”ឧកញ៉ា កែវ មុំ” ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ិនដាសទ្រី ខូអិលធីឌី (LYLY Food Industry Co.,Ltd) បានទទួលសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន ពីសាកលវិទ្យាល័យបញ្ញាសាស្រ្ដ ដោយបានប្រគល់ផ្ទាល់ដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នេះឧកញ៉ា កែវ មុំ បានលើកឡើងថា ការសិក្សារៀនសូត្រគឺគ្មានថ្ងៃបញ្ចប់នោះទេ ពោលគឺរៀនហើយរៀនទៀត។ ជាមួយនឹងការលើកឡើងនេះ លោកជំទាវ ឧកញ៉ា ក៏បានថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានប្រគល់សញ្ញាបត្រ «ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន» ពីសកលវិទ្យាល័យបញ្ញាសាស្ត្រ។ ទន្ទឹមនឹងនេះ លោកជំទាវ ឧកញ៉ា កែវ មុំ ក៏បានចែករំលែកពីគន្លឹះក្នុងការទទួលបានសញ្ញាបត្រផងដែរ ដោយលោកជំទាវ បានលើកឡើងថា «ដើម្បីទទួលបានសញ្ញាបត្រ ភាពជាអ្នកដឹកនាំអន្តរជាតិផ្នែកសហគ្រិន (International Exec...
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ លោ៧បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះជាទិវាលើកទី៧ហើយ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានប្រារព្វធ្វើឡើងថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងថ្នាក់ក្រោមជាតិនៅគ្រប់ខេត្តទូទាំងប្រទេស។ ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ សមិទ្ធផ ល ស្នាដៃ ខ្សែស...
រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស

រដ្ឋមន្ត្រីក្រសួងការងារ៖TVET មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រោះបានជួយផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព ដល់យុវជនដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ។ លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បើតាមលោករដ្ឋមន្ត្រី TVET បាននិងកំពុងធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់កម្ពុជា មានភាពធននិងការប្រែប្រួល ផ្លាស់ប្តូរនៃស្ថានភាពទីផ្សារការងារ ការវិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារ បានយ...
លោក នួន អេង និងភរិយា រស់នៅ​​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះនិងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី

លោក នួន អេង និងភរិយា រស់នៅ​​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះនិងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក នួន អេង និងភរិយា មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៨ ផ្លូវលំ ក្រុមទី២៩ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥។ បន្ទាប់ពីបាត់ឯកសារខាងលើ លោក នួន អេង បានដាក់ពាក្យបណ្តឹង សូមគោរពជូន លោកប្រធាន ការិយារៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌមានជ័យ កម្មវត្ថុ សុំសុំដាក់ពាក្យបណ្ដឹងស្តីពីករណីបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥ ។ សូមជម្រាបថា ការបាត់លិខិតផ្ទេរសិទ្ធិកាន់ដីធ្លី-ផ្ទះលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០០៥ និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ៤៣៤បជ ចុះថ្ងៃទី ០៩ ខ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានការិយាល័យសកម្មភាពនិយោជករបស់ILO

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ស្វីស)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣:៣០នាទី ថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែល លោក​​រដ្ឋមន្តី្រចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោក​រដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោក​​រដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីមហិច្ឆតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូ...
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ទៅមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការលើការផលិតថាមពលកកើតឡើងវិញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អេស្ប៉ាញ៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ។ ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨.០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។ សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រ...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរសេរពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយសារព័ត៌មានអន្តរជាតិ The Straits Times

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សរសេរពីគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលបានចុះផ្សាយសារព័ត៌មានអន្តរជាតិ The Straits Times

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីគម្រោង "ព្រែកជីកហ្វូណនតេជោ" ដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មានអន្តរជាតិ The Straits Times នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានអត្ថន័យជាខេមរភាសាដូចខាងក្រោម៖ វេទិកា: ព្រែកជីកនឹងនាំមកនូវផលប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា អត្ថបទរបស់សារព័ត៌មាន AFP ដែលមានចំណងជើងថា “កម្ពុជានឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា លើកឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា” កាលពីថ្ងៃទី៣០ ខែឧសភា មានអត្ថន័យចោទប្រកាន់ដែលមិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះពាល់បរិស្ថាននៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដោយមិនបានលើកឡើងពីផលប្រយោជន៍ដ៏ធំធេងដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើង...
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​ស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅកម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានអបអរសាទរ​ចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជានិងជប៉ុន​ដែលបានប្រារព្ធ យ៉ាងអឹក ធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុន​ដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជ...
រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK)របស់អង្គការ ILO

រដ្ឋមន្រ្តីក្រសួងការងារ ហេង សួរ ជួបពិភាក្សាការងារជាមួយប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK)របស់អង្គការ ILO

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្វីស: លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោក Philippi ne Marcadet ប្រធានសាខាទីផ្សារការងារប្រកបដោយបរិយាប័ន្ន ទំនាក់ទំនងការងារ និងលក្ខខណ្ឌការងារ (INWORK) នៃអង្គការអន្តរជាតិខាងការងារ (ILO)។ ជាជំនួបក្នុងដំណើររបស់ឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕ #MLVT #HENGSour...
ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤ ហើយមានតម្លៃប្រមាណជា១៧០០លានដុល្លារ នៅថ្ងៃ៥ សីហា ព្រោះក្រុមការងារបច្ចេកទេសបានត្រៀមសម្ភារៈ សម្រាប់ការសាងសង់រួចរាល់ អស់ហើយ។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រជាពលរដ្ឋ នៅតាមតម្រាយនៃគម្រោង បានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗផងដែរ ។ សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកត...