ធនាគារ AIIB បើករង្វង់ប្រតិបត្តិការធំជាងគេក្នុងពិភពលោក លើវិស័យទឹកនៅប្រទេសកម្ពុជា
ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បាននាំកិច្ចប្រជុំត្រីភាគីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី AIIB លើគម្រោងខ្នាតធំបំផុតពុំធ្លាប់មានក្នុងវិស័យធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ។
នេះជាលើដំបូង ដែលធនាគារ AIIB បើករង្វង់ប្រតិបត្តិការធំជាងគេក្នុងពិភពលោក លើវិស័យទឹកនៅប្រទេសកម្ពុជា ក្នុងមហិច្ឆតាកាត់បន្ថយឲ្យខាងតែបានជាអតិបរមាលើទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេសធ្វើការធានាឲ្យបានទាំស្រុងលើសន្តិសុខទឹក សម្រាប់បម្រើឲ្យគ្រប់វិស័យ ។
សូមជម្រាបជូនថា លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានខិតខំអស់ពីកម្លាំងកាយចិត្ត អនុវត្តនូវបេសកកម្ម និងចក្ខុវិស័យធនធានទឹក និងឧតុនិយម បើកយ៉ាងទូលំទូលាយលើទស្សនៈវិស័យក្នុងរយៈពេលយូរអង...








