ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច”

សម្តេចតេជោ ហ៊ុន សែន “បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា "បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិសាសនានិងព្រះមហាក្សត្រជានិច្ច"មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។ សម្តេចមានប្រសាសន៍ថា តើបងនៅចាំទេគឺក្បែរកន្លែងតំកល់ស ពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែ ងថ្វាយសម្តេចឪយើងវិញកាលពីថ្ងៃ២៣មីនា១៩៧០ដែលពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ ១៨ឆ្នាំ។ សម្តេចរំលឹកថា "ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម"។ សម្រេចបន្ថែមថា ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្កដោយការ...
ពលរដ្ឋរុស្ស៊ីជួបជុំគ្នានៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ

ពលរដ្ឋរុស្ស៊ីជួបជុំគ្នានៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អាហ្សង់ទីន៖ សហគមន៍រុស្ស៊ីនៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃសៅរ៍ បានជួបជុំគ្នានៅទីលាន San Martin កណ្តាលទីក្រុង Buenos Aires ដើម្បីដើម្បីរំឭកដល់ថ្ងៃទិវាជ័យជំនះ ។ ឆ្នាំនេះ គឺជាខួបលើកទី ៧៧នៃការបញ្ចប់សង្រ្គាមលោកលើកទី ២ ឬជាឆ្នាំសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យ ដែលគេស្គាល់នៅរុស្ស៊ី ឬអតីតប្រទេសសហភាពសូវៀតផ្សេងទៀត ។ ប្រជាពលរដ្ឋទាំងនេះ នាំគ្នាដើរក្បួនកងវរសេនាធំអមតៈ ដោយកាន់រូបថតសាច់ញាតិដែលបានចូលរួមសង្រ្គាមលោកលើកទី ២ ជាពិសេសអ្នកដែលបានច្បាំងជាមួយក្រុមណាស៊ី ។ ការប្រារព្ធពិធីនេះដែរ បានធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះ មុនពិធីផ្លូវការដែលនឹងរៀបចំឡើងនៅទីលានក្រហម ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ នាថ្ងៃចន្ទស្អែកនេះ ។ ដោយឡែក ទីក្រុងម៉ូស្គូ បានចាប់ផ្តើមការត្រៀមខ្លួន មុនថ្ងៃប្រារព្ធទិវាជ័យជំនះផងដែរ ។ ថ្ងៃដែលជាព្រឹត្តិការណ៍ស្នេហាជាតិ អបអរសាទរកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសូវៀត អំឡុងសង្រ្គាមលោកលើកទី២ បានចារអត្ថន័យថ្មីក្នុងឆ្នាំ ២០២២ ...
ប្រមុខ WHOបំពេញទស្សនកិច្ចមកកាន់ទីក្រុងគីវ និងជំរុញឲ្យរុស្ស៊ីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន

ប្រមុខ WHOបំពេញទស្សនកិច្ចមកកាន់ទីក្រុងគីវ និងជំរុញឲ្យរុស្ស៊ីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus បានបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងគីវ និងបានអំពាវនាវម្តងហើយម្តងទៀតឲ្យរុស្ស៊ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ លោក Tedros បាននិយាយថា WHOឈរខាងពលរដ្ឋអ៊ុយក្រែន និងសន្យាគាំទ្ររដ្ឋាភិបាលដើម្បីព្យាបាលអ្នករបួសនៅក្នុងសង្រ្គាម ហើយរក្សាបន្តផ្តល់សេវាកម្មសុខភាពដល់ប្រទេសមួយនេះ ។ លោកបានធ្វើការសង្កត់ធ្ងន់ទៀតថា WHOនឹងជួយអ៊ុយក្រែន ជួសជុល និងពង្រឹងប្រព័ន្ធសុខភាព ប៉ុន្តែលោកនិយាយថា មាននូវថ្នាំពេទ្យមួយដែលលោកមិនអាចជួយបាន ។ លោកនិយាយថា ថ្នាំពេទ្យមួយដែល WHOមិនអាចផ្តល់បាន ហើយអ៊ុយក្រែនត្រូវការជាងអ្នកណាទាំងអស់ គឺសន្តិភាព ។ ពួកយើងនឹងបន្តអំពាវនាវដល់សហព័ន្ធរុស្ស៊ី ឲ្យបញ្ឈប់សង្រ្គាម ។អំឡុងសន្និសីទសារព័ត៌មាននៅក្នុងរដ្ឋធានីប្រទេសអ៊ុយក្រែន លោក Tedros បាននិយាយថា WHOបានពិនិត្យមើលការវាយប្រហារ ២០០លើកមកលើទីតាំងសុខភាពនៅក្នុងប្រទេ...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ គោរពចូលរួមរំលែកទុក្ខសពរបស់ ទ្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ គោរពចូលរួមរំលែកទុក្ខសពរបស់ ទ្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកកទុក្ខសពរបស់ ទ្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានទទួលមរណភាពដោយជំងឺគាំងបឹះដូង។ ព្រឹទ្ធាចារ្យ ហ៊ុន ណេង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព​ ព្រឹទ្ធចារ្យ​ ហ៊ុន ណេង បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀងទៅ។ សូមជំរាបថា ព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ទទួលបាន​គោរមងារ​​ជា «សម្ដេចឧត្ដមទេពញាណ» នេះបើយោងតា​មព្រះរាជក្រឹត្យមួយតែងតាំងដោយ​​ព្រះ​​​ក​​​រុ​​ណា ព្រះបាទសម្ដេចព្រះ បរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៧ខែឧសភានេះ។...
លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង

លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាង លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ ដឹកនាំគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញា ណក្ខន្ធសព ទ្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធសព​ ព្រឹទ្ធចារ្យ​ ហ៊ុន ណេង បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​ជានិច្ច​និរន្តរ៍​តរៀងទៅ។...
បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

បទអត្ថាធិប្បាយ៖ បទឈប់បាញ់មានតែគ្រាប់ផ្លោងនៅតែផ្ទុះនៅរោងចក្រទីក្រុងរងការឡោមព័ទ្ធ Mariupol របស់អ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និយាយថាប្រទេសអ៊ុយក្រែន គួរតែបញ្ជាឲ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនដែលនៅតែពួនសំងំក្នុងរោងចក្រដែកថែបរងការហ៊ុមទ័ព Azovstal របស់ទីក្រុងយុទ្ធសាស្ត្រ Mariupol ទម្លាក់អាវុធចុះ ដើម្បីឲ្យជនស៊ីវិលមានឱកាសចាកចេញពីរោងចក្រត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mariupol ។ ក្រុង Moscow បានសន្យាឲ្យមានបទឈប់បាញ់រយៈពេល៣ថ្ងៃ ប៉ុន្តែនៅតែមានគ្រាប់ផ្លោងវាយប្រហារទៅលើរោងចក្រដែកថែប ជាទីដែលជនស៊ីវិលប្រមាណ ២០០ នាក់ នៅតែជាប់ ជាមួយទាហានអ៊ុយក្រែន។ មន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយថា ខណៈការប្រយុទ្ធគ្នាខ្លាំងបានផ្ទុះឡើង កាល ពីថ្ងៃព្រហស្បតិ៍នៅរោងចក្រដែកថែបដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងMariupol កងកម្លាំងរុស្ស៊ី ភាគច្រើនដែលនៅក្នុងទីក្រុងនេះបានចាកចេញ ហើយបានផ្លាស់ប្តូរទៅភាគខាងជើង ដោយបន្សល់ ទុកចំនួនតិចតួចនៅលើទឹកដីនេះ។ លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាន...
សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម

សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ លាង វួចឆេង ហ៊ុនណេង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ចាម និងជាប្រធានគណៈកម្មកាទី៤នៃរដ្ឋសភា ដែលឯកឧត្តមបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:២៥នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង ៕...
អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

អត្រាការប្រាក់ហក់ឡើងខ្ពស់ ខណៈផ្សារភាគហ៊ុនធ្លាក់ចុះនៅអាស៊ី និងអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖​សន្ទស្សន៍ភាគហ៊ុនសំខាន់ៗនៅហុងកុងនិងនៅចិនដីគោកបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រនេះ នៅអាស៊ី ក្រោយពេលផ្សារភាគហ៊ុននៅញូវយ៉ក បានធ្លាក់ចុះយ៉ាងឆាប់រហ័សនាំមុខដោយភាគហ៊ុនបច្ចេកវិទ្យា ។ ភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ចុះចំនួន ៣,៣ភាគរយ ខណៈដែលភាគហ៊ុន Shanghai Stock Exchange បានធ្លាក់ចុះ ១,៦ភាគរយ ហើយភាគហ៊ុន ASX 200 របស់អូស្រ្តាលី បានធ្លាក់ចុះ ២,៤ភាគរយ ។ ការធ្លាក់តម្លៃភាគហ៊ុនទាំងនេះ បានកើតមានឡើង បន្ទាប់ពីភាគហ៊ុនអាមេរិក Dow រួមទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន Nike បានធ្លាក់ចុះ ៣,១ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ។ ដោយឡែក ភាគហ៊ុន S&P 500 បានធ្លាក់ចុះ ៣,៦ភាគរយ ខណៈដែលភាគហ៊ុន Nasdaq បានធ្លាក់ចិះជិត ៥ភាគរយ ។ ការខាតបង់បានលុបចោលផលចំណេញដែលទីផ្សារទទួលបានកាលពីថ្ងៃពុធ ក្រោយពេលធនាគារកណ្តាលអាមេរិក ប្រកាសថា ខ្លួននឹងដំឡើងអត្រាការប្រាក់ ពី ០,៧៥ភាគ ដល់ ១ភាគរយ ។ ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមវិនិយោគិន ធូរស្...
ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់គ្មាន

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់គ្មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងថ្មី 01 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 05 នាក់ និងស្លាប់ គ្មាន ករណីឆ្លងសហគមន៍ 01 នាក់ (អូមីក្រុង) អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ អ្នកឆ្លងសរុប= 136,260 នាក់ អ្នកជាសះស្បើយ= 133,172 នាក់ អ្នកស្លាប់= 3,056 នាក់។
អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មសហការជាមួយទីភ្នាក់ងារកិច្ចស​ហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPETE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ធ្វើ​ឡើង​នៅសណ្ឋាគារឯករាជ្យ។ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។ ជា​​តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជក...