លោក ខៀវ កាញារីទ្ធ៖នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេឲ្យលុយមុន
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីថ្ងៃទី ៥ ខែ ឧសភា ក្នុងពិធីសម្ភោទនូវបណ្ណាល័យអេឡិចត្រូនិក Kumnit App ជំនាន់ទី២ ដោយអះអាងថា នៅកម្ពុជាការបោះពុម្ពសៀវភៅ ការទិញសៀវភៅមានការលំបាក តែបើនៅប្រទេសគេ នៅពេលអ្នកនិពន្ធធ្វើការសរសេរចប់ហើយយកទៅគ្រឹះស្ថានបោះពុម្ពអោយគេពិនិត្យ បើត្រូវហើយ គេនឹងអោយលុយមុនតែម្តង ។
លោករដ្ឋមន្រ្តីបន្ថែមថា« ជាក់ស្តែង អតីតប្រធានាធិបតីអាមេរិក អូបាម៉ា និងភរិយា គេអោយលុយកក់មុន ៦០ លានដុល្លា សម្រាប់ការសរសេរសៀវភៅ ប៉ុន្មានក៏ដោយ អោយតែលក់អោយគេ» ។
សម្រាប់ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានរំលឹកពីដំណើរនៃការសរសេរសៀវភៅតាំងពីជំនាន់ការលំបាកហើយក្រោយមករាល់អត្ថន័យ ក្នុងសៀវភៅបានជួយកែសម្រួលពីសាស្រ្តាចារ្យ ទើបចេញជាសៀវភៅជាច្រើននេះឡើង ទុកជាចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ បានដឹង ហើយរៀនសូត្រតាមគំនិតរបស់ដែលថាត្រឹមត្រូវ។
លោកឧកញ៉ាបណ្ឌិតបានកាត់ទុកការបង្កើតAppគំនិតនេះឡើងជាការល្អបំផុតហ...








