រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា
(ភ្នំពេញ)៖នៅវិមានរដ្ឋសភា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោមអធិបតីភាពរបស់ លោក កែប ជុតិមា ប្រធានស្តីទីគណៈកម្មការទី៩នៃរដ្ឋសភានិងមានការអញ្ជើញចូលរួមពី ជាសមាជិក សមាជិកា នៃគណៈកម្មការជំនាញរបស់រដ្ឋសភាជាច្រើនរូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មុនស្នើដាក់បញ្ចូលទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខនេះ។
លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំជ្រាប អំពីខ្លឹមសារនិងអត្ថប្រយោជន៍ សំខាន់ៗ ដែលកម្ពុជាអាចទទួលបាន នៅពេលច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន ដែលរួមមាន៖
- បង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអ...








