សម្តេចតេជោ ហ៊ុន សែន៖ ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។
នេះយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ របស់សម្តេចតេជោ បានបញ្ជាក់ថា ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ។ ហើយទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។...








