ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍ លេីបញ្ហាវីរុសកូវីដ-១៩”​

ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍ លេីបញ្ហាវីរុសកូវីដ-១៩”​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួង​សុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៍មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩”​ នៅថ្ងៃទី២៣​ ខែកុម្ភ:​ ឆ្នាំ២០២១​ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល​ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ លោកស្រីវេជ្ជបណ្ឌិត​ លី​ អាយលែន​ តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា​ និងលោកស្រីវេជ្ជបណ្ឌិត​ ឡូរ៉ង់​ បារីល​ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន​ មេត្តាជ្រាប​ជាព័ត៍មាន​ និងសូមអញ្ជេីញអ្នកសារព័ត៌មាន ចូលរួមផ្សាយព័ត៌មាននេះទាំងអស់គ្នា។...
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ :ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០ ២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ អគ្គស្នងការរងនគរបាលជាតិ បានលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។ លោកឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដ...
នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចបិទមិនឲ្យប្រជាពលរដ្ឋចេញទៅ ថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីស្របច្បាប់ក៏ដោយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចបិទឲ្យប្រជាពលរដ្ឋខ្មែរចេញទៅ ប្រទេសថៃ-វៀតណាម-ឡាវ ជាដាច់ខាត ទោះបីជាស្របច្បាប់ក៏ដោយ ព្រោះថា ប្រទេសនោះកំពុងផ្ទុះជំងឺកូវីដ-១៩ ហើយគ្រប់គ្រ ងកុំឲ្យមានអ្នកចូលតាមច្រកព្រំដែន ក្នុងប្រទេសរបស់ខ្លួន។ ក្នុងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវតែទទួល យក ដោយឲ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន។ សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋរបស់យើងហាមចូល ប្រទេសថៃ ខ្ញុំបានបញ្ជាក់ពីដើម ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ គឺអត់ឲ្យទៅតែម្ដង។ ព្រោះខាងថៃគេកំពុងគ្រប់គ្រងនៅតាមព្រំដែន ព្រោះ មានអ្នកចូលទៅប្រទេសថៃ។ ឯចំពោះអ្នកត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋមិនបាន ព្រោះពលរដ្ឋយើងធ្វើ ដំណើរត្រឡប់មកវិញហើយ...
មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

មេបក្សយុវជនកម្ពុជា អំពាវនាវឲ្យពលរដ្ឋ ប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។ ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ កុម្ភៈនេះ លោក ពេជ្រ ស្រស់ បានសរសេរថា «សូមបងប្អូនប្រុងប្រយ័ត្ននូវមេរោគ COVID -19 ទាំងអស់គ្នា ដោយខណៈពេលនេះគឺមេរោគនេះ បាននឹងកំពុងឆ្លងចូលសហគមន៍ លើកទី៣ហើយ ដូច្នេះគឺយើងត្រូវថែរក្សា ជីវិតយើងដោយខ្លួនឯង តាមរយៈធ្វើអនាម័យខ្លួនជាប្រចាំ និងកុំចូលទៅ ទីប្រជុំមនុស្សច្រើន បើគ្មានការចាំបាច់នោះទេ។ ប្រហែសបាត់ ប្រយ័ត្នគង់» ។ ក្នុងងឱកាសថ្លែងសារពិសេស ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា កម្ពុជាកើ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ​ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ឆ្លងសហគមន៍២០កុម្ភៈ​ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖ ១-សម្តេចតេជោស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩...
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅតាមទីសាធារណៈ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅតាមទីសាធារណៈ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅតាមទីសាធារណៈ ភ្នំពេញ៖ក្នុងឱកាសថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋទាំងអស់ពាក់ម៉ាស់នៅតាមទីសាធារណៈ និងរក្សាគម្លាតសុវត្ថិភាពសង្គម។...
សម្ដេចតេជោ៖ ជាង១០ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងរាជធានីភ្នំពេញ

សម្ដេចតេជោ៖ ជាង១០ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជា លើកទី៣ ជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយក្នុងនោះ ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នេះជាការឆ្លងក្នុងសហគមន៍លើកទី៣ បន្ទាប់ពីសហ គមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញពីរដ្ឋមន្ដ្រីការបរទេសហុងគ្រី បន្ទាប់មកទៀត ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ប៉ុន្ដែថ្ងៃនេះ ខ្ញុំប្រសិទ្ធនាមថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។ សម្ដេចតេជោ បន្ដថា «ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ យើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ទ្រុងទ្រាយធំ រហូត ទៅដល់៣២ករណី ដែលនេះជាករណីមិនធ្លាប់មាននៅប្រទេសរបស់យើងនោះទេ។ ហើយឥឡូវនេះ វិទ្យាស្ថានប៉ាស្ទ័រ ខាងផ្នែកអង្គភាពដែលត្រូវធ្វើសំណាក់ ន...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
Breakingnews: នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។ តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕...
ហេតុអ្វីក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ឈរជើងនៅកម្ពុជាបាន ខណៈធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកត្រូវដាក់ក្នុងបញ្ជីខ្មៅពីបទពុករលួយ

ហេតុអ្វីក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ឈរជើងនៅកម្ពុជាបាន ខណៈធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកត្រូវដាក់ក្នុងបញ្ជីខ្មៅពីបទពុករលួយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ បើយោងតាមប្រភពមកពី Website IFACT បានសរសេរថា, ទាំងធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកបានដាក់ក្រុមហ៊ុនស៊ីណូហៃដ្រូ (Sinohydro) ក្នុងបញ្ជីខ្មៅ ពីបទពុករលួយនិងការងារមិនត្រឹមត្រូវ ក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១កន្លងទៅ។ ផ្ទុយទៅវិញហេតុអ្វីមានសិទ្ធិដេញថ្លៃគម្រោងនៅកម្ពុជា? នេះជាចំណុចដ៏រសើបបំផុត៊ ប្រភពមកពី Website IFACT បានលើកឡើងថា, ថ្លៃដើមនៃការខូចខាតដែលធ្វើឡើងដោយក្រុមហ៊ុនចិន Sinohydro ចំពោះបរិស្ថាន ហ្សកហ្ស៊ី (Georgian)។ មានចំនួនសរុប ២,៨ លានឡារី គិតជាប្រាក់ដុល្លាប្រមាណ ៩០៩.០៩១ ដុល្លារ។ ចាប់តាំងពីឆ្នាំ ២០១៣ ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ត្រឹមតែ ៤៩,០០០ ឡារី (១៦,១៧២ ដុល្លារអាមេរិក) ហើយគ្មានការស៊ើបអង្កេតព្រហ្មទណ្ឌចំនួនពីរប្រឆាំងនឹងក្រុមហ៊ុននេះត្រូវបានប្រកាសថាបានបញ្ចប់នោះទេ។ រដ្ឋាភិបាលហ្សកហ្ស៊ី (Georgian) បន្តចុះកិច្ចសន្យារាប់លានដុល្លារជាមួយស៊ីណូហៃដ្រូ។ Sinohydro ត្រូវបានគេចោទប្រកាន់ពីបទ...
សម្តេចអគ្គពញាចក្រី ហេង សំរិន៖ពីតំបន់ដែលគ្មានអ្វីទាំងអស់ថ្ងៃនេះក្មួយៗចៅៗទទួលអាគារ ២ជាន់ ១២បន្ទប់មុនគេ

សម្តេចអគ្គពញាចក្រី ហេង សំរិន៖ពីតំបន់ដែលគ្មានអ្វីទាំងអស់ថ្ងៃនេះក្មួយៗចៅៗទទួលអាគារ ២ជាន់ ១២បន្ទប់មុនគេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន រំលឹកថា តំបន់នេះ កន្លែងនេះ គ្មានផ្លូវគមនាគមន៍មកដល់ទេ សុទ្ធតែព្រៃ គ្មានសាលា គ្មានផ្លូវ ហើយប្រជាជននៅតំបន់កន្លែងនេះ គ្មានចំណេះដឹង កាលនោះចេះតែប្រុសៗទេ ស្រ្តីគ្មានចំណេះដឹងទេ ហ្នឹងសម័យមុន។ បើបានរៀនសូត្រ គឺរៀនតាមវត្ត ក្នុងកុដ្ឋិ សាលាឆាន កាលនោះមិនងាយចេះទេ។ ភាគច្រើនអ្នកបន្តបានរៀនសូត្រ មានតែអ្នកបួសរៀន ទើបបានបន្តសិក្សាជាមួយវិស័យព្រះពុទ្ធសាសានាជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ដោយសារកំណើនសិស្សពីមួយថ្ងៃទៅមួយថ្ងៃ ទើបថ្ងៃនេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិនសម្រេចផ្តល់ជូនអាគារ ទទួលបានអាគារ ២ជាន់ ១២បន្ទប់ មុនគេនៅតំបន់នេះ ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នេះជាចំណងដៃបន្ថែមរបស់សម្តេចជូនពលរដ្ឋក្នុងមូលដ្ឋាននេះ លើសមិទ្ធផលនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងក្មេងៗជំនាន់ក្រោយ។ ...