ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

 សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងចាក់ការពារកូវីដ១៩ ពីប្រទេសឥណ្ឌា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សារវាងជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ ១៩ ពីប្រទេសឥណ្ឌា តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះ៕...
លោកដូណាល់ ត្រាំ អាចប្រឈមនឹងការបាត់បង់ប្រាក់សោធននិវត្តន៍ ប្រសិនបើលោកត្រូវបានដកចេញពីតំណែងមុនចប់អាណត្តិ

លោកដូណាល់ ត្រាំ អាចប្រឈមនឹងការបាត់បង់ប្រាក់សោធននិវត្តន៍ ប្រសិនបើលោកត្រូវបានដកចេញពីតំណែងមុនចប់អាណត្តិ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ របស់ហរដ្ឋអាមេរិក ប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ អតីតប្រធានាធិបតីមានសិទ្ធិ រាប់បញ្ចូល ទាំងប្រាក់សោធននិវត្តន៍ពេញមួយជីវិត និងរហូតដល់ ១ លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អង្គរក្សការពារសន្តិសុខ និងការធ្វើដំណើរ ប្រសិនបើគាត់ ត្រូវបានដកចេញពីតំណែង មុនចប់អាណត្តិដោយការចោទប្រកាន់។ យោងតាមសារព័ត៌មាន Nikkei Asia ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ អាចនឹងត្រូវដក ហូតតំណែង ពីការឈរឈ្មោះជាថ្មីម្តងទៀត។ ការចោទប្រកាន់ នឹងត្រូវដាក់គ្រប់សមាជិកសភាទាំងអស់ នៅនឹងកន្លែងដែលពួកគេ បន្តនៅកុបកម្មនៅថ្ងៃទី ៦ ខែមករា ដោយអ្នកគាំទ្រ លោក ត្រាំ នៅឯវិមាន កាពីតូល។ ទាំងនេះគឺជាមូលហេតុ ដែលមេដឹកនាំគណបក្សប្រជាធិបតេយ្យ កំពុងដើរតាមគន្លងនៃការចោទប្រកាន់នេះ បើទោះបីជាដំណើរការនីតិវិធី ស្ទើរតែមិនប្រាកដក្នុងការបញ្ចប់ ក្នុងរយៈពេល ០៩ថ្ងៃ ដែលលោក ត្រាំ នៅកាន់តំណែងក៏ដោយ។ ទោះជ...
ក្រុមហ៊ុនសំណង់ ហ៊ួត ជា បានបើកសាខាទី៧៨ថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ក្រុមហ៊ុនសំណង់ ហ៊ួត ជា បានបើកសាខាទី៧៨ថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ដោយមើលឃើញពីសក្តានុពលលើវិស័យសំណង់ឈានមុខគេនៅកម្ពុជា​ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្រុមហ៊ុន ហ៊ួត ជា បានបើកសាខាថ្មីបន្ថែមទៀត នៅស្រុកអង្គស្នួល ខេត្តកណ្តាល ។ នេះជាសាខាទី៧៨ នៅទូទាំង២៥ រាជធានី ខេត្ត ក្រុង របស់ក្រុមហ៊ុន ហ៊ួត ជា ។ ទោះបីជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាន្តក៏ដោយ ក្រុមហ៊ុន ហ៊ួត ជា នៅតែពង្រីកវិសាលភាពរបស់ខ្លួន បើកសម្ភោធសាខាថ្មី ដែលជាសាខាទី៧៨ មានលោក ជឹម ដា ជាម្ចាស់សាខា នៃក្រុមហ៊ុន ហ៊ួត ជា នៅស្រុកអង្គស្នួល​ ខេត្តកណ្តាល ៕...
នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

នាយឧត្តមសេនីយ៍ យន្ត មីន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសកលវិទ្យាល័យភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ យន្ត មីន និងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង ទើបទទួលបានបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យភ្នំពេញកាលពីថ្ងៃទី១៥ ខែមករាឆ្នាំ២០២១។ គោលដៅនៃការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះគឺសម្រាប់ឥស្សរជនឆ្នើមដែលមានស្នាដៃចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញពីសកម្មភាពនិងភាពឆ្នើមរបស់នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអតីតមេបញ្ជាការយោធាខេត្តកោះកុង សាស្ត្រាចារ្យ៣រូបនៃសាកលវិទ្យាល័យភ្នំពេញបានចុះស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយទាហាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ ប្រមាណជា៥០នាក់នៅខេត្តចំនួនពីរ ខេត្តព្រះសីហនុនិងខេត្តកោះកុងដើម្បីធ្វើការវាយតម្លៃពីភាពស័ក្តិសមក្នុងការទទួលបានសញ្ញាបត្របណ្ឌិត...
លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

លោក សយ សុភាព អ្នកអធិប្បាយព័ត៌មានចេញមុខឌឺដងឲ្យលោកស្រី មួរ សុខហួរថា សម្ដែងមិនល្អមើលដូច លោក សម រង្ស៊ី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកអធិប្បាយព័ត៌មានបានថ្លែងឌឺដងទៅកាន់លោកស្រី មួរ សុខហួរ និងគូកនថា សម្ដែងមិនសម និងមិនសូវល្អមើលដូចលោក សម រង្ស៊ី ។ ការថ្លែងរបស់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោកស្រី មួរ សុខហួរ និងគូកនបានសម្តែង នៅព្រលានយន្តហោះ Los Angeles សហអាមេរិកជាង ១ម៉ោងដើម្បីបង្ហាញពីការព្យាយាម ក្នុងការត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែត្រូវក្រុមហ៊ុនអាកាសចរណ៍អាមេរិក បដិសេធមិនអនុញ្ញាតឲ្យ លោកស្រីឡើងយន្តហោះនោះទេ ។ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ មករានេះថា «ចេញពីអាមេរិកទៅអាមេរិក។ ចុងក្រោយនៅអាមេរិក។ លើកមុនបង្ហាញ កាលវិភាគ និង សំបុត្រយន្តហោះ។ ឈុតសម្តែង មីង មិនល្អមើលដូច មេរបស់មីងទេ ដែលកាលនោះចង់មិនចង់ រាជរដ្ឋាភិបាល តាមមើលមិនហ៊ានដេកទេ ហើយ ផឺតពោះម្តងៗដែរ» ៕...
លោក ពេជ្រ  ស្រស់ ផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិចបោកប្រាស់ពលរដ្ឋខ្មែរ

លោក ពេជ្រ ស្រស់ ផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិចបោកប្រាស់ពលរដ្ឋខ្មែរ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ពេជ្រ  ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានផ្ញើសារចំហរជូនចំពោះបងប្អូនជនរួមជាតិខ្មែរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដី តែងតែប្រើកលល្បិច បោកប្រាស់ពលរដ្ឋខ្មែរមួយចំនួនជាល្បិចដដែលៗ ខាងក្រោមនេះជាខ្លឹមសាររួម:
កូនខ្មែរមួយរូបជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូBMW និងត្រូវជ្រើសរើសជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា

កូនខ្មែរមួយរូបជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូBMW និងត្រូវជ្រើសរើសជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នេះជាមោទនភាពជាតិផងដែរ ដែលកូនខ្មែរមួយរូប គឺលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ី ប្រចាំក្លិបម៉ូតូ BMW និងត្រូវបានជ្រើសរើសជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធ កីឡាយានយន្តកម្ពុជា ។ បើតាមលោក ឈួន សុធារិទ្ធ អនុប្រធានក្លិបម៉ូតូ BMW កម្ពុជា បានឲ្យដឹងថា “លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានគណៈកម្មាធិការក្លិប BMW ប្រទេសក្នុងតំបន់អាស៊ី បោះឆ្នោតជាប់ជា អនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូ BMW ក្នុងកិច្ចប្រជុំបណ្តាក្លិបម៉ូតូ BMW និងក្លិបរថយន្ត BMW បណ្តាប្រទេសក្នុងតំបន់អាស៊ី”។ លោក ឈួន សុធារិទ្ធ បានឲ្យបន្តថា អ្វីដែលជាដំណឹងល្អរបស់ក្លិបម៉ូតូ BMW កម្ពុជា នោះ គឺ ក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើស ជាក្លិបល្អជាងគេ និងទទួលពានរង្វាន់ជាលក្ខណៈអន្តរជាតិ ក្នុងឆ្នាំ២០២០នេះ ជាងនេះទៅទៀត លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានជ្រើសរើសជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធកីឡា...
ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ស្រ្តីជនជាតិកូរ៉េម្នាក់ទៅលេងកោះរ៉ុងខេត្តព្រះសីហនុភ្លេច បាត់នាឡិកា២គ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀតបានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត)កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺ ក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាចជាមួយក្រុមការងារទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។ ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរនៅតែមិនមានដំណឹងនៅឡើយទេ។ លុះរហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ...
​ស្នងការដ្ឋាន​នគរបាលខេត្តកែបបញ្ជារកម្លាំងរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល

​ស្នងការដ្ឋាន​នគរបាលខេត្តកែបបញ្ជារកម្លាំងរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកែប​: ​​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការ​ដ្ឋាន​អាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន​ពាក់ព័ន្ធ​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានចុះរុះរេីរបង​ថ្ម​និង​​ទ្វា​ដែក​ ដែលបាន​សាងសង់​គ្មានច្បាប់អនុញ្ញាតបិទផ្លូវប្រជាពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់នៅ​តំបន់​ស្រែ​អំបិល។ ហេីយករណីខាងលើនេះកំពុង​មានទំនាស់ជាប់បណ្ដឹង មានទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ចំបក់​ សង្កាត់​អូរក្រសារ​ ក្រុង​កែប។ការចុះរុះរើនេះ គឺដើម្បី​រក្សាស្ថានភាពដើម និងបេីកផ្លូវ​សាធារណៈ​ជូន​ដល់ប្រជាពលរដ្ឋ​ មហាជន​សម្រាប់ប្រេីប្រាស់ជា​ផល​ប្រយោជន៍​សាធារណៈ​ ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ខ្ញុំសូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ​ កុំ​ប្រព្រឹត្ត​និងយក​គំរូ​​តាមករណីការឆ្លៀតឱកាសបែបនេះ​ ដែលមេីល​ឃេីញ​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់​ផល​ប្រយោជន៍​សាធារណៈ​ ។ ក្នុងករណីនេះ...
លោក តាំង សុខឃី ចូលរួមអបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

លោក តាំង សុខឃី ចូលរួមអបអរសាទរខួបទី៣៦ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងលោកស្រី ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៅទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១)។ លោកបានរំលឹកថា ពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។ នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរនៅទូទាំង...