ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»

ឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ ទូលព្រះបង្គំនាងខ្ញុំ ឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី ព្រមទាំងសហការីនិងបុគ្គលិកទាំងអស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង។ នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជីនពីង (XI JING PING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន។ ...
លោក ប៉ាន សូរស័ក្តិ ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»

លោក ប៉ាន សូរស័ក្តិ ផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ ដែលទទួលគ្រឿងឥស្សរិយយស «មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង។ ក្នុងសារលិខិតអបអរនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជីនពីង (XI JING PING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ស...
លោកឧកញ៉ា គិត ម៉េង “ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ក្នុងការបម្រើការងារជាប្រធានសភាពាណិជ្ជកម្មកម្ពុជា”

លោកឧកញ៉ា គិត ម៉េង “ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ក្នុងការបម្រើការងារជាប្រធានសភាពាណិជ្ជកម្មកម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ផោលោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានថ្លែងថា "ខ្ញុំបាទមានកិត្តិយសខ្លាំងណាស់ ក្នុងការបម្រើការងារជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ នេះជាតួនាទីដ៏មានអត្ថន័យ ដែលខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាព ចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ "។ នៅសភាពាណិជ្ជកម្ម ពួកយើងមានមុខងារក្នុងការលើកកម្ពស់ និងផ្តល់ប្រយោជន៏ ទៅដល់សហគមន៍អាជីវកម្ម។ ពួកយើងទាំងអស់គ្នាបំពេញតួនាទីដោយយកចិត្តទុកដាក់ ក្នុងការបង្កើតទំនាក់ទំនង ជាមួយធនធានសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសជាតិយើង។ សកម្មភាព និងគម្រោងរបស់យើង មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវប្រសិទិ្ធភាពសហគ្រាស សម្រាប់ផលប្រយោជន៍នៃវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងផ្នែកសេវាកម្ម រួមទាំងសេដ្ឋកិច្ចទូទៅផងដែរ។ ពួកយើងផ្តល់យោបល់ និងព័ត៌មាន ជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត-ក្រុង ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួលព្រះករុណាជាអម្ចាស់ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិនមកកាន់មាតុប្រទេសវិញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទទួលព្រះករុណាជាអម្ចាស់ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិនមកកាន់មាតុប្រទេសវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានយាងនិវត្តន៍ ពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីព្រះអង្គទំាងទ្វេបានគង់ប្រថាប់ នៅរដ្ឋធានីប៉េកំាង ក្នុងការពិនិត្យព្យាបាលព្រះរាជសុខភាព ចាប់ពីថ្ងៃទី ៦តុលា ឆ្នាំ២០២០ មក។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឥស្សរជនថ្នាក់ដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ ព្រមទំាងព្រះរាជវង្សានុវង្ស ជាច្រើន បានយាង និងអញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះអង្គទំាងទ្វេដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ សូមក្រាបបង្គំថ្វាយ ព្រះអង្គទាំងទ្វេ មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អ បរិបូរណ៌ និង ព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់ជាម្លប់ដល់កូនចៅ ប្រជានុរាស្រ្តជាដរាបរៀងទៅ៕...
មន្រ្តី(ក.ប.ប.)ដកហូត ម្ហូបអាហារ និងទំនិញវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤២.៥គីឡូក្រាមនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន

មន្រ្តី(ក.ប.ប.)ដកហូត ម្ហូបអាហារ និងទំនិញវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤២.៥គីឡូក្រាមនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) សាខា ខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ សាច់ក្រក ហ៊តដក សាច់មាន់ ប្រហិត និងសាច់ប៉ាតេគ្រប់ប្រភេទ។ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ - ទឹកក្រូចដកធំ ចំនួន ២៩ដប ស្មើនឹង ៤០.៥គីឡូក្រាម - នំកញ្ចប់ ចំនួន ២៤កញ្ចប់ ស្មើនឹង ២គីឡូក្រាម ...
ក្រសួងពាណិជ្ជកម្ម ជំរុញការគាំទ្រផលិតផលក្នុងស្រុក  “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”

ក្រសួងពាណិជ្ជកម្ម ជំរុញការគាំទ្រផលិតផលក្នុងស្រុក  “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
មណ្ឌលគីរី ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ លោក ឈួន ដារ៉ា រដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជា ឱ្យបន្តខិតខំអភិវឌ្ឍន៍ផលិតផលបន្ថែមទៀតលើការផលិតទំនិញដែលមានគុណភាព សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ វេចខ្ចប់ឱ្យបានល្អត្រឹមត្រូវប្រកបដោយសោភ័ណភាព អនាម័យ តម្លៃសមរម្យ និងបង្កើតគំនិតច្នៃប្រឌិតផលិតទំនិញថ្មីៗសម្រាប់បម្រើទីផ្សារដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។ លោកបានបន្ថែមថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបាននិងកំពុងជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ជាសកលដល់សកម្មភាពសេ...
សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ទទួលបានគ្រឿងឥស្សរិយយសមេដាយ ចំណងមិត្តភាពចិនពីលោកស៊ី ជីនពីង

សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ទទួលបានគ្រឿងឥស្សរិយយសមេដាយ ចំណងមិត្តភាពចិនពីលោកស៊ី ជីនពីង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានគ្រឿង ឥស្សរិយយស មេដាយចំណង មិត្តភាព នៃប្រទេសចិន ពី លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន ៕
ទូតអាមេរិក ចុះពិនិត្យតាមដាន ពីរបៀបរារាំងការសាយភាយ នៃអាវុធប្រល័យលោក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ទូតអាមេរិក ចុះពិនិត្យតាមដាន ពីរបៀបរារាំងការសាយភាយ នៃអាវុធប្រល័យលោក នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy ) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំកម្ពុជា បានទៅពនិត្យព្រលានយន្តហោះ ផ្នែកខាងទទួល និងបញ្ចេញទំនិញ  ដែលសហរដ្ឋអាមេរិក ធ្វើការជាមួយមន្រ្តីគយកម្ពុជា ដើម្បីតាម ដាន និងរារាំងការសាយភាយ នៃអាវុធប្រល័យលោក។ នេះបើយោងតាមផេកហ្វេសប៊ុករបស់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាជាង ១លានដុល្លារ គិតពីឆ្នាំ ២០០៧ មកសម្រាប់ការងារ នេះ ដែលបានជួយ ក្នុងការបញ្ឈប់ការរត់ពន្ធគ្រឿងញៀន និងទំនិញខុសច្បាប់ ៕  ...
ចំណាយ ៥ដុល្លារ «បង្កើនថាមពលជីវិត» ជួយខ្លួនឯង និងជួយជនរងគ្រោះដោយទឹកជំនន់

ចំណាយ ៥ដុល្លារ «បង្កើនថាមពលជីវិត» ជួយខ្លួនឯង និងជួយជនរងគ្រោះដោយទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្លឹបកំណប់ទ្រព្យធុរកិច្ច សហការជាមួយដៃគូជាច្រើនទៀត រៀបចំសិក្ខាសាលាស្តីពី «គន្លឹះបង្កើនថាមពលជិវិត» ដើម្បីប្រមូលថវិកា ជួយដល់ជនគ្រោះទឹកជំនន់តាមបណ្ដាខេត្តមួយចំនួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនោះក៏មានតំបន់នៅតាមជាយរាជធានីភ្នំពេញផងដែរ ដែលមានការជួបការលំបាក ទាំងការហូប ចុក និងទីកន្លែងស្នាក់នៅ។ នេះជាពេលមួយដែលខ្មែរត្រូវជួយខ្មែរ ដើម្បីសម្រួលការលំបាកបានមួយកម្រិត។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១២:០០នាទី។ សិក្ខាសាលាមួយនេះ មានការអញ្ជើញចូលរួមចែករំលែកពីសំណាក់៖ វាគ្មិនកិត្តិយស លោកឧកញ្ញ៉ា នួន រិទ្ធី ស្ថាបនិក ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. KFD លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច លោក យ៉ន សុភារិទ្...

ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័​យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានចូលរួមសិក្ខាសាលាស្តីអំពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័​យ» កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក បណ្ឌិត ជាម ច័ន្ទសោភ័ណ្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៏ខេត្តត្បូងឃ្មុំ និងរួមសហការពីដៃគូរ ដូចជាធនាគារឯកទេសវីង ធនាគាព្រីនស៏ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនBSland &Home ព្រមទាំងអង្គការតម្លាភាពកម្ពុជា បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលានេះឡើង និងមានសិក្ខាកាមចំនួន១២០នាក់ចូលរួម ៕...