លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ
តាកែវ៖ លោក ជុំ កុសល ប្រធានកិត្តយសសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជារដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមយើងដែលជាយុវជនគឺត្រូវរួមគ្នាការពារសុខសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយមទៅដល់គ្រប់ស្រទាប់វណ្ណៈ នោះប្រទេសជាតិនឹងកាន់តែខ្លាំងក្លារឹងមាំថែមទៀត ។
ថ្លែងក្នុងពិធី ប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មការធិការប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការប្រកាសតែងតាំងលោក ហេង វុទ្ធី ជាប្រធានសាខាខេត្ត នៅឯសាលមហោស្រពខេត្តតាកែវ ។
លោក ជុំ កុសល បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ គឺយើងរកដោយលំបាកខ្លាំងណាស់ ហើយក្នុងនាមយុវជនជំនាន់ក្រោយ ពិសេសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវរួមចិត្តរួមគំនិតការពារនូវអ្វីដែលមានសព្វថ្ងៃ ដែលបានកសាងតាំងពីបាតដៃទទេ ហើយខិតខំបន្ត កសាងនឹងអភិវឌ្ឍន៍សង្គមជាតិរបស់យើងឲ្យមានការរីកចម្រើន ។
រដ្ឋលេខាធិកាបន្ថែមទៀតថ...








