ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្រ្តីក្រសួងកសិកម្ម​ចូលរួមក្នុង​ពិធី”កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុននិងសហគមន៍កសិកម្ម “

រដ្ឋមន្រ្តីក្រសួងកសិកម្ម​ចូលរួមក្នុង​ពិធី”កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុននិងសហគមន៍កសិកម្ម “

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុខឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០បានចូលរួមជាសាក្សីក្នុងពិធី"កិច្ចសន្យាផលិតកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គរវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម " ដែលមានការអញ្ជើញចូលរួម​ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះ សហការរៀបចំដោយអគ្គនាយដ្ឋាន កសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ និង សហព័ន្ធស្រូវអង្ករកម្ពុជា និងមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណា​ងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័ន​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ចំនួន ១៥០​នាក់។ តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាំង អនុប...
លោក ឧកញ៉ា ឡូវ ហ៊ឹង ថា ៖ ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋ រស់នៅមានសេចក្តីសុខ និងមានជីវភាពធូរធា

លោក ឧកញ៉ា ឡូវ ហ៊ឹង ថា ៖ ក្រោមម្លប់សន្តិភាពប្រជាពលរដ្ឋ រស់នៅមានសេចក្តីសុខ និងមានជីវភាពធូរធា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំចាម បានជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២០នេះ ។ លោក ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយរដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោក ឧកញ៉ា បញ្ជាក់ថា សម្តេចតេជោធ្លាប់បានថ្លែងថា ប្រទេសជាតិមាន​សន្តិភាព​ពេញបរិបូណ៍​ យើងចូលរួមអភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ប្រែក្លាយតំបន់ដាច់ស្រយាល ទៅជាតំបន់ទីប្រជុំជន  ដូច្នេះក្រុមការងារបានខិតខំកសាងសមិទ្ធិផលជាច្រើននៅទីនេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅមានសេចក្តីសុខ។ ប្រជាពលរដ្ឋបានកោតសរសើរចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលមាន​លោក​ឧកញ៉ាឡូវ ហ៊ឹង ជាទីប្រឹក្សាសម្តេចតេជោ និងជាប្...
វេទិកាការងាររបស់រាជរដ្ឋាភិបាល ផ្តល់ឱកាសការងារជាង ៨០០កន្លែងដល់យុវជន និងអ្នកស្វែងរកការងារ

វេទិកាការងាររបស់រាជរដ្ឋាភិបាល ផ្តល់ឱកាសការងារជាង ៨០០កន្លែងដល់យុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗចំនួន៥ នឹងផ្តល់ឱកាសការងារចំនួន៨១៤កន្លែង ក្នុងមុខតំណែងជាច្រើន ដល់សិស្ស និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែកញ្ញា”។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្ន...
វេទិកាការងាររបស់រាជរដ្ឋាភិបាលផ្តល់ឱកាសការងារថ្មីជាង ៨០០កន្លែងដល់យុវជន នាថ្ងៃពុធនេះ

វេទិកាការងាររបស់រាជរដ្ឋាភិបាលផ្តល់ឱកាសការងារថ្មីជាង ៨០០កន្លែងដល់យុវជន នាថ្ងៃពុធនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុនធំៗ៥ ដោយបាននាំយកឱកាសការងារចំនួន ៨១៤កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារប្រចាំខែកញ្ញា”។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ ក្រុមហ៊ុន Manulife (Cambodia) PLC, ក្រុមហ៊ុន Cambrew Co.,Ltd, ធនាគារ ស្ថាបនា, DFI LUCKY PRIVATE LIMITED, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិ​បាល ដើម្បី ទប់ស្កាត់ ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្ន...
ភរិយារដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះអប់រំអំពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកំពត

ភរិយារដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចុះអប់រំអំពីជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ លោកស្រី ឌិត និតា ភរិយា លោក សាយ សំអាល់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន រួមជាមួយ តំណាងមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល ។ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយវិធីបង្ការការពារ ទប់ស្កាត់ លុបបំបាត់ជំងឺ គ្រុន ចាញ់ និងជំងឺគ្រុនចាញ់ដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ មកពីខេត្តចំនួន៤ គឺខេត្តកំពត កែប ព្រះសីហនុ និងកោះកុង នៅតំបន់ទេសចរណ៍ធម្មជាតិបឹង អន្លង់ ព្រីងខេត្តកំពត ។ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតបានលើកឡើងពី ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលលើការអភិវឌ្ឍប្រទេស ជាពិសេសការគាំពារ និងថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីការរស់នៅដោយចីរភាព។ ជាមួយគ្នានេះដែរ ខេត្តកំពត ក៏នៅតែប្រឈមនឹងការកើតជំងឺគ្រុនចាញ់ ដែលតម្រូវលុបបំបាត់ឱ្យ...
បុរី ហ្គ្រេនផាក សាងសង់លំនៅដ្ឋានបែបស៊ីវិល័យ ក្នុងតំបន់ដែលមានសក្តានុពលតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងរាជធានីភ្នំពេញ

បុរី ហ្គ្រេនផាក សាងសង់លំនៅដ្ឋានបែបស៊ីវិល័យ ក្នុងតំបន់ដែលមានសក្តានុពលតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ បុរី ហ្គ្រេនផាក បានចាប់ផ្តើមសម្ភោធជាផ្លូវការ បើកលក់គម្រោងរបស់ខ្លួននៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ លោកតាំង សេងប៉ នាយកគ្រប់គ្រងទូទៅ របស់បុរីហ្គ្រេនផាក មានប្រសាសន៍ថា តំបន់នៅទីនេះមានសក្តានុពលខ្លាំង ហើយជាតំបន់កំពុងមានការអភិវឌ្ឍ ជាទីប្រជុំជន ព្រមទាំងមានសុវត្តិភាព និងជាតំបន់រសនៅបែបស៊ីវិល័យ ងាយស្រួលប្រកបអាជីវមក្មសំបូរបែប ។ ព្រមជាមួយនឹងការប្តេជ្ញាចិត្ត និងបទពិសោធន៍នៃការរសនៅបែបទាន់សម័យ ។ លោក តាំង សេងប៉ បានបន្ថែមថា ដោយមើលឃើញដីនៅតំបនើនេះមានសក្តានុពល យើងទាំងអស់គ្នាដែលជាម្ចាស់បុរីហ្គ្រេនផាក ជ្រើសរើសយកតំបន់នេះសាងសង់លំនៅដ្ឋានមានផ្ទះជាច្រើនប្រភេទ ដូចជាវីឡាព្រីន វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះសម្រាប់ធ្វើអាជីវកម្ម ។ មិនតែប៉ុណ្ណោះមានសួនកុមារ និងសួនច្បារធំទូលលាយ ក្លឹបហាត់ប្រាណ ផ្សារសហគមន៍ ពិសេសទៅទៀតមា...
ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ចង់ឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Mitsubishi Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំមួយរបស់ប្រទេសជប៉ុន កំពុងស្វែងរកការដាក់បុគ្គលិកក្នុងស្រុកប្រមាណជាង៥០០នាក់ឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលក្រុមហ៊ុននេះព្យាយាមស្រោចស្រង់អាជីវកម្មរបស់ខ្លួនឡើងវិញ ក្រោយពីបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក នេះបើតាមការចុះផ្សាយរបស់ NHK ។ សារព័ត៍មាន NHK ដដែលបានឲ្យដឹងថា ក្រុមហ៊ុន Mitsubishi Motors មានបំណងឲ្យបុគ្គលិកដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅចូលនិវត្តន៍មុនកាលកំណត់នៅពេលខាងមុខ ដែលជាយុទ្ធសាស្ត្រមួយក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនននេះ បានខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមក្នុងរយៈពេលជាង២ត្រីមាសកន្លងមកនេះ ។ សូមបញ្ជាក់ជូនថា ការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសជប៉ុន និងនៅជុំវិញពិភពលោក បានធ្វើអោយក្រុមហ៊ុន Mitsubishi Motors បានខាតបង់ទឹកប្រាក់ប្រមាណ២៤០លានដុល្លារអាម...
ក្រុមហ៊ុនឆាយវ៉ាង ឯ.ក ប្រគល់សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ ជំងឺកូវីដ-១៩ចំនួន១០មុខ ដល់រដ្ឋបាលរាជធានីភ្នំពេញ 

ក្រុមហ៊ុនឆាយវ៉ាង ឯ.ក ប្រគល់សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ ជំងឺកូវីដ-១៩ចំនួន១០មុខ ដល់រដ្ឋបាលរាជធានីភ្នំពេញ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ាតាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាងឯ.ក)បានប្រគល់សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ ជំងឺកូវីដ-១៩ចំនួន១០មុខ ស្មើនិងទឹកប្រាក់ ៧,១៩៣.៤០ដុល្លារអាមេរិក នៅសាលារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២០។ នៅក្នុងពិធីប្រគល់និងទទួលនោះ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា តាំង គួង ប្រធានក្រុមហ៊ុន(ឆាយវ៉ាងឯ.ក) ព្រមទាំងសហការី ដែល បានផ្ដល់ជាឧបករណ៏ សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគកូវីដ-១៩ ចំនួន១០ ប្រភេទស្មើនិងទឹកប្រាក់ ចំនួន៧.១៩៣.៤០ ដុល្លារជូនរដ្ឋបាលរាជធានីភ្នំ ពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ(Covid-19) ។ លោក មាន ចាន់យ៉ាដា បានបន្ដថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយ មនុស្សធម៌ និងគុណធម៌ខាងលើនេះ លោកឧកញ៉ា តាំង គួង ពិតជាបាន រួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជ ធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជាង១លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង១លាននាក់ហើយ គឺចំនួន១០០២៣៨៣ នាក់ និងកំណើនអ្នកឆ្លងសរុបបានកើនឡើងដល់ជាង៣៣លាននាក់ គឺចំនួន ៣៣៣០៣២៣៧នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ជាង២៤លាននាក់ គឺចំនួន២៤៦៣៤១៩៨នាក់ គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែកញ្ញានេះ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សថ្មីអស់ជិត៤ពាន់នាក់ គឺចំនួន៣៨៧៣នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៥ម៉ឺននាក់ គឺចំនួន២៥១៩១៥នាក់ នៅជុំវិញពិភពលោក ។ ប្រទេសឥណ្ឌា ជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេ និងមានមនុស្សស្លាប់ដោយសារវីរុសនេះប្រចាំថ្ងៃច្រើនជាងគេដែរ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប្រទេសឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន៨២៧៦៧នាក់ ខណៈដែលចំនួនមនុស្សឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ចំនួ...
អគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ

អគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាកសិករ និងទីផ្សារផលិតផលកសិកម្ម របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល បានជួបសំណេះសំណាលជាមួយយុវជន និងកសិករក្នុងស្រុកកៀនស្វាយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។ លោក កៅ ថាច បានរំលឹកលោក កៅ ថាចអំពីសមិទ្ធផលការងារដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោក អគ្គនាយក ក៏បានលើកទឹកចឹត្ត និងបណ្តុះស្មារតីឲ្យយុវជន និងកសិករ បន្តស្រឡាញ់ និងគាំទ្រគណបក្ស ប្រជាជនកម្ពុជា និងចូលរួមជួយផ្សព្វផ្សាយអំពើល្អនិងសមិទ្ធផលនានាដែលគណបក្សប្រជាជន កម្ពុជាសម្រេចបាន។ លោក កៅ ថាច បានមានប្រសាសន៍ថា បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលក...